សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនីសរុប ១៨.៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ
| ព័ត៌មានជាតិ
SHARE

សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនីសរុប ១៨.៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ៖
-សម្តេចតេជោ៖ តាមរយៈការវិនិយោគបង្កើតរោងចក្រគឺបានផ្តល់ទឹកប្រាក់ជិត២៤០លានដុល្លារក្នុងមួយឆ្នាំៗចូលទឹកដីខេត្តកំពង់ស្ពឺ។

-សម្តេចតេជោ៖ ខេត្តកំពង់ស្ពឺមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជីវភាពប្រជាជនមានជីវភាពធូរធារ។

-សម្តេចតេជោ៖ ភាពក្រីក្រនៅកម្ពុជានៅពេលបច្ចុប្បន្នមានតែ៩% បើធៀបនឹងឆ្នាំ២០១៤ដែលមានរហូត១៣%។

-សម្តេចតេជោ៖ អត្រាភាពក្រីក្រនៅកម្ពុជាថយចុះប្រមាណ១%ជារៀងរាល់ឆ្នាំ។

-សម្តេចតេជោ៖ ពេលជួបភ្ញៀវបរទេស សម្តេចតែងតែប្រើស្រារបស់ខ្មែរផលិតពីខេត្តកំពង់ស្ពឺដើម្បីទទួលភ្ញៀវ។

-សម្តេចតេជោ៖ ការយកស្រាទឹកទឹកត្នោត និងពាំងបាយជូរដើម្បីទទួលភ្ញៀវ គឺបង្ហាញថានេះ «ជាស្រាខ្មែរ ផលិតផលខ្មែរ»។

-សម្តេចតេជោ៖ សម្រាប់អាណត្តិដឹកនាំប្រទេសបន្ត យើងនឹងបន្តការខិតខំរក្សាសន្តិភាព បន្តការអភិវឌ្ឍ បន្តដំឡើងប្រាក់ខែដល់កម្មករកម្មការិនី។

-សម្តេចតេជោ៖ រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងបន្តបំពេញតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា។




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation