ឆ្នាំ២០១៩ វិស័យម្រេចនឹងកាន់តែរឹងមាំ ប្រហាក់ប្រហែលវិស័យស្រូវ អង្ករ និងដំឡូងមី - CNC News
ឆ្នាំ២០១៩ វិស័យម្រេចនឹងកាន់តែរឹងមាំ ប្រហាក់ប្រហែលវិស័យស្រូវ អង្ករ និងដំឡូងមី
| ព័ត៌មានជាតិ
SHARE

ក្នុងពិធីបិទវេទិកាម្រេចលើកទី២ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បង្ហាញជំនឿថា ប្រសិនបើក្រសួង និងភាគីពាក់ព័ន្ឋ សហការគ្នាធ្វើកិច្ចការ និងទទួលខុសត្រូវតាមស្ថាប័នរៀងខ្លួន វិស័យម្រេច នឹងមានការរីកចម្រើននាពេលដ៏ខ្លីខាងមុខ។

បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំរចនាសម្ព័ន្ធដឹកនាំ និងបណ្តាញផ្គត់ផ្គង់ច្បាស់លាស់ ជាមួយគោលនយោបាយសមស្រប សំដៅធានាអភិវឌ្ឍន៍វិស័យដំណាំម្រេចកម្ពុជា ប្រកបដោយនិរន្តរភាព។ នៅឆ្នាំ២០១៩ វិស័យនេះនឹងកាន់តែរឹងមាំឡើងៗ ប្រហាក់ប្រហែលវិស័យស្រូវ អង្ករ និងដំឡូងមី។

ឯកឧត្តមវេង សាខុន បន្តថា គោលនយោបាយខាងលើ នឹងត្រូវផ្កោតលើកិច្ចសម្រួលពាណិជ្ជកម្ម ប្រព័ន្ធកាត់បន្ថយថ្លៃដើមផលិតកម្ម ប្រព័ន្ធឡូជីស្ទីក ជំនួយឥណទាន បច្ចេកទេសដាំដុះថែទាំ និងការកសាងទំនុកចិត្តលើទីផ្សារ រាប់ទាំងប្រព័ន្ធសុវត្ថិភាព គុណភាព ស្លាកសញ្ញា និងនិមិត្តសញ្ញាម្រេចខ្មែរជាដើម។

ការរៀបចំវេទិកាម្រេចថរបស់ក្រសួងកសិកម្ម គឺជាដំណាក់កាលថ្មីមួយទៀត នៃការអភិវឌ្ឍវិស័យម្រេច ដើម្បីបម្រើអត្ថប្រយោជន៍តួអង្គពាក់ព័ន្ធ គឺទាំងអ្នកដាំ និងអ្នកទទួលទិញម្រេចពីប្រជាកសិករ អ្នកកែច្នៃម្រេចនាំចេញ និងអ្នកប្រើប្រាស់ម្រេចជាគ្រឿងទេសទូទៅ។

សូមជំរាបថា ម្រេចក៏ជាដំណាំដ៏មានសក្តានុពលរបស់កម្ពុជា ដែលត្រូវបានក្រសួងពាណិជ្ជកម្ម ដាក់បញ្ចូលនៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ដើម្បីអភិវឌ្ឍន៍សង្វាក់តម្លៃ និងធ្វើពិពិធកម្មការនាំចេញ។ សព្វថ្ងៃ ម្រេចត្រូវបានដាំដុះនៅក្នុងខេត្តចំនួន១៩ លើផ្ទៃដីប្រមាណ ៦.៦៧៨ហិកតា និងផ្តល់ទិន្នផលប្រហែលជាង២ម៉ឺនតោន ក្នុងមួយឆ្នាំ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation