គ.ជ.ប​ បើកសវនាការជំនុំជម្រះសំណុំរឿងយុទ្ធនាការម្រាមដៃស្អាតនៅខេត្តបាត់ដំបង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាវេលាម៉ោង ៨ព្រឹក ថ្ងៃពុធ ទី០៨ ខែសីហានេះ​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបើកសវនាការជំនុំជម្រះទៅលើសំណុំរឿងលេខ ០០១ ពាក់ព័ន្ធនឹងការយុទ្ធនាការម្រាមដៃស្អាតដោយក្រុមអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង។

ការបើកសវនាការនេះ គឺបន្ទាប់ពីភាគីចុងចម្លើយបានប្តឹងបន្តមកគ.ជ.ប ជំទាស់នឹងសេចក្តីសម្រេចលេខ ០០១ របស់គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង (គខប)។

បើតាមអ្នកនាំពាក្យគ.ជ.ប បានឲ្យដឹងថា សំណុំរឿងលេខ០០១ គឺពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត ដែលគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង (គខប) បានសម្រេចផាកពិន័យ ទៅលើបុគ្គលចំនួន០៥នាក់ ក្នុងម្នាក់ៗ ចំនួន១០លានរៀល ពីបទធ្វើឲ្យភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត យោងតាមមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។  ហើយបុគ្គលទាំង០៥រូបនោះ គឺមានឈ្មោះ ជា ជីវ . ថោង សារឿន.ម៉ាង ឈុន . ពៅ តាំង និងឈ្មោះគ្រុយ គឹមសាំង។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ដោយភាគីចុងចម្លើយបានប្តឹងបន្តមកគ.ជ.ប ជំទាស់នឹងសេចក្តីសម្រេចលេខ ០០១ នេះ ចុះថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការរៀបចំការបោះ
ឆ្នោតខេត្តបាត់ដំបង៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation