ការធ្លាក់ចុះផលិតកម្មប្រេងនៅពេលនេះ បានធ្វើឲ្យតម្លៃប្រេងកើនឡើងវិញ - CNC News
ការធ្លាក់ចុះផលិតកម្មប្រេងនៅពេលនេះ បានធ្វើឲ្យតម្លៃប្រេងកើនឡើងវិញ
| ព័ត៌មានអន្តរជាតិ
SHARE

បរទេស៖ ខណៈពេលដែលផលិតកម្មប្រេងឆៅរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះយ៉ាងខ្លាំងនៅខែកក្កដា និងការបូមប្រេងថ្មអាមេរិកបានថមថយអស់រយៈពេល៣សប្តាហ៏ផងដែរនោះ វាបានធ្វើអោយតម្លៃប្រេងបានកើនឡើងវិញនៅដើមសប្តាហ៏នេះ។

នៅពេលនេះតម្លៃប្រេងឆៅរបស់ Brent មានតម្លៃ៧៣.៤២ដុល្លារក្នុង១បារ៉ែលបានកើនឡើងអត្រា០,៣% ស្របពេលតម្លៃប្រេង West Texas Intermediate របស់អាមេរិកមានតម្លៃជិត៦៩ដុល្លារក្នុង១បារ៉ែលបានកើនឡើងអត្រា០,៣%ដូចគ្នា។

នៅប្រទេសអារ៉ាប៊ីសាអូឌីត បានបន្ថយការបូមប្រេងត្រឹមតែបរិមាណជាង១០លានបារ៉ែលក្នុង១ថ្ងៃនៅខែកក្កដាកន្លងទៅ ដោយបរិមាណនេះគឺទាបជាងការបូបប្រេងកាលពីខែមិថុនា ដែលមានបរិមាណដល់ទៅ២០ម៉ឺនបារ៉ែលឯណោះក្នុង១ថ្ងៃ។

បន្ថែមពីលើកត្តាទាំង២ខាងលើនេះ អ្នកវិភាគទីផ្សារប្រេងក៏កំពុងរងចាំមើលថាតើ ការប្រកាសរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងផ្តល់ផលវិជ្ជមានឬអវិជ្ជមានសម្រាប់តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ស្របពេលដែលអ៊ីរ៉ងជាប្រទេសនាំចេញប្រេងដ៏ធំមួយផងដែរ៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation