ឆមាសទី១​ ឆ្នាំ២០១៨ ​វិស័យសំណង់នៅកម្ពុជាកើនឡើងទាំងគម្រោងសាងសង់ និងការប្រមូលពន្ធអចលនទ្រព្យ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ របាយការណ៍ក្រសួងរៀបចំដែនដី បានឲ្យដឹងថា ៦ខែឆ្នាំនេះ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតគម្រោងសាងសង់ក្នុងតម្លៃប្រមាណជាង ២ពាន់លានដុល្លារលើគម្រោងចំនួន ១,៦៤៣គម្រោង កើនឡើងប្រមាណជា ២០% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៧ ។ គម្រោងនេះ មានផ្ទៃក្រឡាសំណង់សរុបជាង ៥លាន ៣សែនម៉ែត្រការ៉េ។  

របាយការណ៍បង្ហាញទៀតថា មានក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ដែលបានចុះបញ្ចីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកំពុងមានសុពលភាពប្រតិបត្តិអាជីវកម្ម ចំនួន ៣២៤ក្រុមហ៊ុន ដែលជាក្រុមហ៊ុនមកពីក្រៅប្រទេស ដូចជាប្រទេសចិន ជប៉ុន កូរ៉េ សឹង្ហបុរី ថៃ និង វៀតណាមជាដើម។

វិស័យសំណង់បានកំពុងបង្កើតការងារ ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណរង្វង់ ២៦ម៉ឺននាក់ក្នុង១ថ្ងៃ។ 

ដោយឡែកនៅរាជធានីភ្នំពេញ វិស័យសំណង់បានផ្តល់ការងារដល់កម្មករចំនួនប្រមាណ១៣ ម៉ឺននាក់ក្នុង១ថ្ងៃ និងបានផ្ដល់ការងារដល់កម្មករជំនាញ ប្រមាណ១៨ម៉ឺននាក់ក្នុង១ថ្ងៃ នៅទូទាំងប្រទេស ព្រមទាំងមានប្រាក់ឈ្នួលម្នាក់ៗប្រមាណពី ៤០០ដុល្លារ ទៅ២៥០០ដុល្លារអាមេរិកក្នុងមួយខែ។

គួរបញ្ជាក់ថា វិស័យសំណង់បានរួមចំណែកយ៉ាងខ្លាំងក្នុងកំណើនសេដ្ឋកិច្ចជាតិឆ្នាំ២០១៨នេះ។  យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជានៅឆមាសទី១ឆ្នាំនេះ បានបង្ហាញថា វិស័យសំណង់បានរួមចំណែកជាង១១,៥% ខណៈដែលវិស័យនាំចេញ រួមចំណែក ១១,៦% និងវិស័យទេសចរណ៍រួមចំណែក ១២,៥%។ ក្នុងចំណោមគម្រោងសាងសង់ទាំងអស់នោះ គម្រោងសំណង់លំនៅឋានមានចំណែក ៨៥%។ 

រីឯការប្រមូលពន្ធលើវិស័យ អចលនទ្រព្យ និងសំណង់ក៏មានការកើនឡើងដែរ។ បើយោងតាមមន្រ្តីអគ្គនាយកដ្ឋានពន្ធដារ ក្នុងចំណោមចំណូលពន្ធសរុប ដែលមានចំនួនទឹកប្រាក់ប្រមាណ៤,៧ទ្រីលានរៀល ការប្រមូលពន្ធពីការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ពោលគឺពន្ធប្រថាប់ត្រា មានការកើនឡើងដល់ទៅ ៣១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ (អត្ថបទ៖ អៀវ ឈៀងនី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation