សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលកម្មកររោងចក្រជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនីសរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងការងារឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១៤ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមកិច្ចសំណេះសំណាលនេះ គឺវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩ កូរ៉េចំនួន៤ និងជប៉ុនចំនួន១។ រោងចក្រទាំងនោះរួមមាន រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតកាបូប និងរោងចក្រផលិតចំណីសត្វ។ ផលិតផលដែលផលិតក្នុងរោងចក្រ សហគ្រាសទាំងអស់នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation