នាវាក្តោងវៀតណាម ចូលចតផែអន្តរជាតិព្រះសីហនុ រយៈពេល៤ថ្ងៃ - CNC News
នាវាក្តោងវៀតណាម ចូលចតផែអន្តរជាតិព្រះសីហនុ រយៈពេល៤ថ្ងៃ
| ព័ត៌មានជាតិ
SHARE



ព្រះសីហនុ៖ នៅថ្ងៃទី២៥មេសានេះ នាវាក្តោង(សំពៅ)របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្នុងគោលបំណង ធ្វើទស្សនកិច្ចសិក្សាដល់សិក្ខាកាមចំនួន៥៥រូប ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែមេសា ឆ្នាំ២០១៨។

នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ ជាអ្នកស្វាគមន៍ក្នុងដំណើរមកដល់នេះ។

លោកអនុនាវីឯក កាវ ស៊ុនឡុង ថ្លែងអំណរគុណកងទ័ពជើងទឹកកម្ពុជា ក៏ដូចអាជ្ញាធរខេត្តព្រះសីហនុ ដែលជួយសម្រួលឱ្យនាវាក្តោង(សំពៅ)របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ដោយសុវត្ថិភាព។

តាមការគ្រោង គណៈប្រតិភូនាវាក្តោង(សំពៅ)របស់កងទ័ពជើងទឹកប្រជាជនវៀតណាម នឹងចូលជួបសម្ដែងការគួរសម ជាមួយមេបញ្ជាការមូលដ្ឋានសមុទ្រ ជាមួយនាយកសាលាកងទ័ពជើងទឹក និងចូលជួបសម្ដែងការគួរសម ជាមួយអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការប្រកួតកីឡាបាល់ទះ បាល់ទាត់ ទាញព្រ័ត្រ មិត្តភាពនៅមូលដ្ឋានសមុទ្ររាម។

សូមជំរាបថា នាវាក្តោង(សំពៅ)របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ជាប្រភេទនាវាបណ្តែតទឹក ឈ្មោះ LE QUI DON លេខ២៨៦ បណ្តោយ ៦៧ម៉ែត្រ ទទឹង ១០ម៉ែត្រ ជម្រៅទឹក ៤,៣ម៉ែត្រ មានទម្ងន់ ៧៤៧តោន មាននាវឹកសរុប២២១នាក់ និងសិក្ខាកាមចំនួន៥៥នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation