ឯកឧត្តម ហ៊ុន ម៉ានី ផ្តាំពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកជំនន់ ជាពិសេសក្មេងតូចៗ
| ព័ត៌មានជាតិ
SHARE

(ក្រចេះ)៖ នៅព្រឹកថ្ងៃទី០៧ខែសីហា   រដ្ឋបាលសាលាខេត្តក្រចេះ បានរៀបចំពិធីចែកអំណោយ ដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៨០០គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម  ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ស.ស.យ.ក. និងឯកឧត្ដម​ វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងមន្ទីរពាក់ព័ន្ធព្រមទាំងកងកម្លាំង និងយុវជន​ ស.ស.យ. ក.។

ក្នុងឱកាសនោះឯកឧត្ដម វ៉ា ថន អភិបាលខេត្តបានឡេីងអានរបាយការណ៍ទាក់ទងទៅនឹងគ្រោះមហន្តរាយដែលបានកេីតឡេីងក្នុងទឹកដីខេត្តក្រចេះដែលបណ្ដាលមកពីទឹកជំនន់ជនលិច។

ឯកឧត្ដម អភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថា ពលរដ្ឋដែលមកទទួលអំណោយនោះមាន៨០០គ្រួសារមកពីរស្រុកចំនួន៣​រួមមាន​ ស្រុកចិត្របុរី ស្រុកសំបូរ និងក្រុងក្រចេះ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកផ្លែឈេី១កេស សាប៊ូ៤ដុំ ភួយ១ មុង១​ និងថវិកាចំនួន៣ម៉ឺនរៀល​ ដែលអំណោយទាំងនេះបានមកពីសប្បុរសជនផ្សេងៗ មុងបានមកពីមន្ទីរសុខាភិបាល,​ ទឹកផ្លែឈេីបានមកពីក្រុមហ៊ុនកូកាកូឡា និងថវិកាបានមកពីគណៈកម្មការគ្រោះមហន្តរាយខេត្តនិងគ្រឿងបរិភោគផ្សេងទៀតបានមកពីស.ស.យ.ក.។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដោយនាំនូវសេចក្ដីនឹករលឹកនិងសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនពលរដ្ឋជានិច្ច។

ឯកឧត្ដម ហ៊ុន ម៉ានី បានលេីកឡើងទៀតថា ក្នុងនាមឯកឧត្ដមជាកូនខ្មែរមួយរូបសូមចូលរួមសោកស្ដាយចំពោះគ្រោះធម្មជាតិដែលកេីតឡេីងដែលមិនអាចជៀសមិនផុត​ ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បិត្តនិងផលដំណាំរបស់បងប្អូន ហេីយសូមផ្ដាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវទឹកទឹកឡេីងនេះ​ ជាពិសេសក្មេងតូចៗមេីលថែឲ្យបានត្រឹមត្រូវ ប្រយ័ត្នក្មេងៗធ្លាក់ទឹក លេងទឹកអាចបណ្ដាលឲ្យគ្រោះថ្នាក់៕(អត្ថបទ៖ នាង​ ចាន់ថា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation