វិមានឈ្នះ-ឈ្នះ នឹងសម្ពោធផ្លូវការចំថ្ងៃនៃខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ២៩-ធ្នូ-២០១៨
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានប្រកាសរួចហើយថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ កម្ពុជានឹងប្រារព្ធខួប ២០ឆ្នាំនៃការបញ្ចប់ សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ២៩ធ្នូ១៩៩៨- ២៩ធ្នូ២០១៨ នៅទីតាំងវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ស្របគ្នានេះ នាថ្ងៃនេះ CNC ទទួលបានដំណឹងថា វិមានឈ្នះ-ឈ្នះ ដែលជានិមិត្តរូបនៃសន្តិភាពនិងការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលបានសាងសង់និងកំពុងសាងសង់យ៉ាងមមាញឹកនោះ គឺគ្រោងនឹងសម្ពោធជាផ្លូវការជាមួយនឹងការប្រារព្ធខួប២០ឆ្នាំនៃសន្តិភាពនេះតែម្តង ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដំណឹងដែលលេចធ្លាយគឺបន្ទាប់ពីបន្ទប់កិច្ចប្រជុំចង្អៀតមួយស្តីពីការសាងសង់វិមានឈ្នះ-ឈ្នះដែលបានធ្វើឡើងថ្ងៃទី៧ ខែសីហានេះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ស្តូបវិមានឈ្នះ-ឈ្នះ។

បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាអនុប្រធានគណៈកម្មការសាងសង់បានថ្លែងថា មកដល់ពេលនេះ វិមានឈ្នះ-ឈ្នះ បានសាងសង់ផ្នែកតួបានចំនួនជាង៨០ ភាគរយហើយ បន្ទាប់ពីបានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ដោយទំហំដីប្រាំបីហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីរំលឹកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិមិត្តរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននឹងក្លាយជាកេរមរតក សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation