ជំនន់ទឹកភ្លៀងវាយប្រហារនៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់
| ព័ត៌មានជាតិ
SHARE

(ពោធិ៍សាត់) ៖ លោកហេង សុភាណា អភិបាលស្រុកវាលវែងបានឱ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ នៅតំបន់ជួរភ្នំ១០០៥ផ្នែកខាងលើនៃស្រុកវាលវែង ហើយឈានមកដល់
ថ្ងៃទី៦ ខែសីហាម្សិលមិញនេះ មានភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុកក្នុងរយៈពេល ៣ ទៅ ៤ម៉ោងនោះ បានធ្វើឲ្យមានទឹកជំនន់ បង្ករឱ្យលិចផ្ទះ,ផលដំណាំ និងផ្លូវមួយចំនួនរងការប៉ះពាល់ខូចខាតនៅភួមិចំការជ្រៃខាងត្បូង ស្ថិតក្នុងឃុំអន្លង់រាប
ស្រុកវាលវែង។

នាព្រឹកថ្ងៃទី៧ខែសីហានេះ លោកទេព រុំ មន្ត្រីសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរស្រុកឃុំភូមិចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង ចំពោះប្រជាពលរដ្ឋរងការប៉ះពាល់ជំនន់ទឹកភ្លៀងនៅឃុំអន្លង់រាប ស្រុកវាលវែងខេត្តពោធិ៍សាត់ដើម្បីនាំយកអំណោយកាកបាទក្រហមចែកជូន។

ក្នុងឱកាស ចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនេះឃើញថា មានលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៧ខ្នង ក្នុងនោះមាន៣ខ្នងរងការប៉ះពាល់ធ្ងន់ និង៤ខ្នងទៀត
រងការប៉ះពាល់មធ្យម តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងសត្វនោះទេ។

អភិបាលស្រុកវាលវែង លោកហេង សុភាណា បានឲ្យដឹងទៀតថា ចំពោះទំហំនៃការខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់យ៉ាងណានោះមិនទាន់ទទួលបានទូរលេខ
ច្បាស់លាស់នៅឡើយទេ ខណៈដែលអាជ្ញាធរបានកំពុងតាមដាននិង ពិនិត្យស្ថានភាពជាក់ស្តែងដើម្បីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ពីព្រោះស្ថានភាពជំនាន់ទឹកភ្លៀងនេះមានរយ:ពេល២ទៅ៣ម៉ោងប៉ណ្ណោះទឹកនឹងស្រកអស់ស្ថានភាពដូចដើមវិញហើយ៕

អត្ថបទ ៖ CNC



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation