រដ្ឋមន្ត្រីការបរទេសកម្ពុជា អះអាងថា បានជួបទ្វេភាគីនិងបង្ហាញពីដំណើការបោះឆ្នោតនៅកម្ពុជាដល់រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាច្រើននៅក្រៅកិច្ចប្រជុំអាស៊ាន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាថ្ងៃទី៧ខែសីហា នេះឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានអនុញ្ញាតឲ្យសិស្សជ័យលាភីចំនួន ៤ នាក់ នៃកម្មវិធីល្បងប្រាជ្ញាអាស៊ាន ហ្វីស ឆ្នាំ២០១៨(លើកទី៨)ចូលជួបនិងទទួលអនុសាសន៏ល្អៗបន្ថែមមុននឹងចេញទៅប្រលងប្រកួតប្រជែងនៅ ប្រទេសឥណ្ឌូនេស៊ីនាខែធ្នូឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់សុខុន បានបញ្ជាក់ប្រាប់ថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសសិង្ហបុរី កាលពីសប្តាហ៏មុន គឺឯកឧត្តមទេសរដ្ឋមន្ត្រីបានជំនួបទ្វេភាគី រដ្ឋមន្ត្រីញូវហ្សេឡេន ជប៉ុននិងបណ្តារដ្ឋមន្ត្រីការបរទេសមួយចំនួនទៀត ដែលបានពិភាក្សាការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ នៅក្នុងជំនួបទ្វេភាគីទាំងនោះឯកឧត្តមបានស្នើឲ្យរដ្ឋមន្ត្រីការបរ ទេសទាំងនោះត្រូវមានការជឿជាក់លើដំណើការលិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដោយលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦គឺការបោះឆ្នោតមានសន្តិភាព តម្លាភាព គ្មានអំពើហិង្សាកើតឡើងទេ។

ជាពិសេស មានគណបក្សនយោបាយច្រើនបានចូលរួមប្រកួតប្រជែង ដែលការបោះឆ្នោតនេះមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតជាង៨២% គឺប្រជាពលរដ្ឋមាន ឱកាសប្រើប្រាស់សិទ្ធិរបស់ខ្លួន តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងប្រើប្រាស់សិទ្ធិនយោបាយរបស់ខ្លួនដើម្បីបានសន្តិភាព ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាក៏បានជំរាបជូនបណ្តារដ្ឋមន្ត្រីការបរទេសទាំងនោះទៀតថា ការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០១៨នេះ មានអ្នកសង្កេតការណ៏អន្តរជាតិជាង២០០នាក់មកពី៥២ប្រទេសលើពិភពលោកនិងអ្នកសង្កេតការណ៏ជាតិជាង៨ម៉ឺននាក់៕

អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation