សំណាប សន្ទូង ចំនួន ៣ស្រុកនៅខេត្តកំពង់ស្ពឺ ដែលរងការគំរាមកំហែងព្រោះខ្វះទឹក ត្រូវបានសង្គ្រោះ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ ៖ សំណាប សន្ទូង ទាំងនោះមាននៅ៣ឃុំ សង្កាត់ នៃខេត្តកំពង់ស្ពឺ ទី១ក្នុងឃុំព្រះនិពាន្ត ស្រុកគងពិសី ចំនួន២៥០ហិតា កំពុងប្រើម៉ាស៊ីន៣គ្រឿងសម្រាប់បូមទឹកសង្គ្រោះ។ ទី២ ឃុំតាំងក្រូច ក្នុងស្រុកសំរោងទង ៨០ហិតា ប្រើម៉ាស៊ីន១គ្រឿងសម្រាប់សង្គ្រោះ។ទី៣ សង្កាត់រការធំ ក្នុងក្រុងច្បារមន ៧៥ហិតា ម៉ាស៊ីន១គ្រឿងសម្រាប់សង្គ្រោះ។

សកម្មភាពនេះត្រូវបានដឹកនាំធ្វើដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ ដោយប្រើម៉ាស៊ីននិមួយៗមានកំលាំង៦៥ សេស និងប្រេងម៉ាស៊ូតមួយចំនួនបានពីការឧបត្ថម្ភពីសប្បុរសជនក្នុងខេត្ត។

គួររំលឹកថា សម្រាប់ខេត្តកំពងស្ពឺមានទីតាំងមួយចំនួនដែលខ្វះខាតទឹកនេះ ដោយសារតែប្រភពទឹកនៅឆ្ងាយ ប្រព័ន្ធបង្ហូរនៅមានកំរិត និងកត្តាភូមិសាស្រ្ត ដែលភាគច្រើនការអាស្រ័យផលស្រូវគឺពឹងទៅលើរបបទឹកភ្លៀងពីធម្មជាតិ ៕

អត្ថបទ ៖ សុភា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation