សម្តេចតេជោ អះអាងថា រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦នឹងខិតខំប្រឹងប្រែងទ្វេដងឲ្យសមទៅនឹងទឹកចិត្តស្រឡាញ់គាំទ្ររបស់ពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកដោយផ្តាំនូវការសាកសួរសុខទុក្ខទៅកាន់ប្រជាពលរដ្ឋនូវសំណួរថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិទូទាំងប្រទេស?»

ជាមួយគ្នានេះ សម្តេចតេជោបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានផ្តល់នូវក្តីស្រឡាញ់ និងទំនុកចិត្តមកលើសម្តេច តាមរយៈការបោះឆ្នោតដែលមានសំឡេងគាំទ្រដ៏ច្រើនលើសលុបបំផុតន្លងមកនេះ។

សម្តេចតេជោបានបញ្ជាក់បន្តថា មិនយូរទេ រាជរដ្ឋាភិបាលថ្មីអាចនឹងត្រូវបង្កើតឡើង ក្រោយពីការប្រកាសលទ្ធផលផ្លូវការពី (គ.ជ.ប.) នៅពាក់កណ្តាលខែសីហា នេះ ប្រសិនបើគ្មានបញ្ហាអ្វីទេនោះ។ ស្រប​គ្នាសម្តេចបានប្តេជ្ញាយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដែលមានខ្ញុំជាអ្នកដឹកនាំ គឺនឹងខិតខំប្រឹងប្រែងទ្វេដងអោយសមទៅនឹងទឹកចិត្តស្រឡាញ់គាំទ្ររបស់បងប្អូន និងកូនក្មួយ ដើម្បីកម្ពុជាយើងរីកចម្រើនទៅមុខទាំងអស់គ្នា។»៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation