ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសតួកគីចូលទៅក្នុងប្រទេសក្រិកបានកើនឡើងជិត៣ដង
| ព័ត៌មានអន្តរជាតិ
SHARE

ក្រិក៖ ចំនួនជនភៀសខ្លួននិងជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមានប្រភពចេញប្រទេសទួរគី ចូលប្រទេសក្រិច បានកើនឡើងជិតបីដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាបញ្ហាប្រឈមដ៏ធំចំពោះសុវត្ថិភាពនិងសុខភាពរបស់ជនចំណាកស្រុក។

ទំនាក់ទំនងរវាងប្រទេសក្រិចនិងប្រទេសតួកគឺកាន់តែអាក្រក់ឡើងៗ ចាប់តាំងពីមីនា នៅពេលដែល ប្រទេសតួកគី បានឃុំឃាំងទាហានក្រិចចំនួនពីរនាក់ ដែលបានចូលប្រទេសទួរគីដោយច្រឡំ។ ចាប់តាំងពីពេលនោះមក អ្នករកស៊ីរត់ពន្ធឆ្លងដែនខុសច្បាប់ បានពង្រីកបណ្តាញរបស់ខ្លួននិងបង្កើនចំនួនជនអន្តោប្រវេសន៍កាន់តែច្រើន។

ចាប់តាំងពីខែមីនាឆ្មាំឆ្នេរក្រិកបានបង្កើនវត្តមានរបស់ខ្លួននៅលើសមុទ្រ ប៉ុន្តែដោយសារការកើនឡើងនូវហានិភ័យ នៃការចាប់បានពីឆ្នាំឆ្នេរដ៏ច្រើននេះ បានជំរុញអោយអ្នករត់ពន្ធប្រមូលជនចំណាកស្រុកកាន់តែច្រើនផ្ទុកនៅក្នុងទូកនីមួយៗ។ ទូកទាំងនោះភាគច្រើនផ្ទុកមនុស្សលើសចំណុះ ហើយតែងតែជួបគ្រោះថ្នាក់ជាញឺកញ៉ាប់កំលុងងពេលអាកាសធាតុមិនល្អ។ មកដល់ឆ្នាំនេះ ជនអន្តោប្រវេសន៍ប្រហែល៥០នាក់បានស្លាប់ ខណៈដែលពួកគេព្យាយាមឆ្លងដែនចូលទៅកាន់ប្រទេសក្រិកតាមរយៈការធ្វើដំណើរតាម សមុទ្រ។

ទន្ទឹមនឹងនេះដែរ ជំរុំជនភៀសខ្លួនដែលពោរពេញដោយភាពវឹកវរនៅប្រទេសក្រិចត្រូវប្រឈមនឹងការលំបាកជាច្រើនដូចជាកង្វះខាតថ្នាំពេទ្យនិងវេជ្ជបណ្ឌិត បូករួមនឹងសីតុណ្ហភាពក្តៅខ្លាំង។ អង្គការពាក់ព័ន្ធនានានៅក្រោមអង្គការសហប្រជាជាតិបានចេញការព្រមានម្តងហើយម្តងទៀតថា ជំងឺឆ្លង នឹងធ្វើឱ្យជិវិតរស់នៅក្នុងជំរំជនភៀសខ្លួនស្ថិតក្នុងលក្ខខណ្ឌកាន់តែអាក្រក់៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation