ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មុខធនាគារអេស៊ីលីដា ស្នើសមត្ថកិច្ចជួយឆែកកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរករថយន្តបង្ក
| ព័ត៌មានជាតិ
SHARE

​(កោះកុង)​៖ ក្រោយពេលកើតហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​៥ ខែសីហាម្សិលមិញនេះ នៅ​ចំណុច​រង្វង់​មូល​អេស៊ីលីដា ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ ក្រុមគ្រួសារជនរងគ្រោះ កើតការសង្ស័យមិនអស់ចិត្ត លើករណីមិនប្រក្រតីបន្ទាប់ពីជនសង្ស័យបានរត់គេចខ្លួន ហេតុនេះហើយខាងភាគីជនរងគ្រោះនៅតែអះអាងថា ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចដែលមានដាក់តាំងកាមេរ៉ាសុវត្ថិភាព ចេញពីធនាគារអេស៊ីលីដា ហេតុអ្វីបានជាសមត្ថកិច្ចជំនាញមិនចូលឆេកមើលរកហេតុផល ដើម្បីបញ្ជាក់ឲ្យច្បាស់ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយនេះ រវាង​រថយន្ត និង​ម៉ូតូ​។

បើតាម​សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ទី​១.​ឈ្មោះ ស៊ិន ពៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ទី​២.​ឈ្មោះ ស៊ិន ពេ​ជ្យ ភេទ​ស្រី អាយុ​១៩​ឆ្នាំ (​អ្នកទាំង២បានស្លាប់​បាត់បង់ជីវិតក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង), និង​ទី​៣.​ឈ្មោះ ស៊ីន ពុំ ភេទ​ស្រី អាយុ​២៤​ឆ្នាំ របួសធ្ងន់​, អ្នកទាំង​៣​ត្រូវជា​បងប្អូនបង្កើតនឹងគ្នាដែលមាន​ទីលំនៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ។

​បច្ចុប្បន្ន សពរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅស្រុកកំណើតខេត្តកំពត។ តាមការដឹងពីលោក វេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា ការបញ្ជូនសពរងគ្រោះទៅស្រុកកំណើតឯខេត្តកំពតនេះ ធ្វើឡើងដើម្បីចៀសវាងមិនឲ្យអ្នករងរបួសធ្ងន់កំពុងសង្គ្រោះជាបន្ទាន់ បានដឹងពីការបាត់បង់ជីវិតរបស់បងប្អូនគេតែប៉ុណ្ណោះ ដោយសារតែពេលនេះជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បើសិនជាជនរងគ្រោះបានដឹងពីព័ត៌មាននេះប្រាកដណាស់ និងត្រូវទទួលរងនូវក្តីរន្ធត់ក្នុងចិត្ត បាត់បង់ស្មារតី អាចបណ្តាលឲ្យបាត់បង់ជីវិតម្នាក់ទៀត។

ដើម្បីធានាបាននូវសុវត្ថិភាពអាយុជីវិតជនរងគ្រោះ ក្រុមគ្រូពេទ្យទាំងបានខិតខំយកចិត្តទុកដាក់ ទៅលើការធ្វើលិខិតបញ្ជូនជនរងគ្រោះទៅព្យាបាលនៅឯមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ ដោយឧបករណ៍បច្ចេកទេសរបស់មន្ទីរពេទ្យខេត្តនៅមានកម្រិត មិនអាចធានាការព្យាបាលជូនជនរងគ្រោះបាន ក្រោមការយកចិត្តទុកដាក់ឧបត្ថមពីលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕ (អត្ថបទ៖ តាំង ស៊ុននី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation