មនុស្សយ៉ាងតិច ៩១នាក់បានស្លាប់ ដោយសារគ្រោះរញ្ជួញដីដ៏ខ្លាំងបានវាយប្រហារតំបន់រមណីយដ្ឋានប្រជុំកោះក្នុងប្រទេសឥណ្ឌូណេស៊ី
| ព័ត៌មានជាតិ
SHARE

(ឥណ្ឌូណេស៊ី)៖ ចំនួនអ្នកស្លាប់បានកើនដល់ ៩១នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ប្រល័យមួយ បានវាយ ប្រហារលើកោះទេសចរណ៍ដ៏ល្បី លុមបុក (Lombok) ស្ថិតនៅភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ។
យោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលផ្សាយនៅរសៀលថ្ងៃចន្ទនេះ ឱ្យដឹងថា មានការបញ្ជាក់ពីអាជ្ញាធរឥណ្ឌូណេស៊ី គិតមកដល់ពេលនេះ ក្រៅពីមនុស្សស្លាប់ជាង ៩០នាក់នោះ មានមនុស្ស ២០៩នាក់ផ្សេងទៀតបានរងរបួស ដោយសារគ្រោះរញ្ជួយដីនេះ ហើយថែមទាំងបានបំផ្លាញអគារ ផ្ដាច់ចរន្តអគ្គិសនីទៀតផង។

បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើមានឥទ្ធិពល ៧.០រ៉ិចទ័រ និងមានជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ អំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញថា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានទទួលរងគ្រោះពីរញ្ជួយដីយ៉ាងញឹកញាប់ ដោយកាលពីចុងខែកក្កដាកន្លងទៅ គ្រោះរញ្ជួយដីមួយកម្រិត ៦.៤រ៉ិចទ័រ ដែលមានជម្រៅត្រឹម ០៧គីឡូម៉ែត្រប៉ុណ្ណោះនោះ បានវាយប្រហារលើកោះទេសចរណ៍នេះ និងបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១៦នាក់ និងបណ្តាលឲ្យរបួសជាង ១៦០នាក់។

គ្រោះរញ្ជួយដីតែងកើតមានឡើងជាញឹកញាប់ នៅប្រទេសអាស៊ានមួយនេះ គឺដោយសារតែឥណ្ឌូណេស៊ី មានទីតាំងភូមិសាស្រ្ត ស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង ដែលគេហៅថា Pacific Ring of Fire ដែលមានសណ្ឋានដីងាយរងគ្រោះធម្មជាតិខ្លាំងជាងគេលើផែនដីដូចជា រញ្ជួយដី បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិជាដើម។
គួររំលឹកថា ជាមួយនឹងគ្រោះរញ្ជួយដីនេះ ភាពអាសន្នពីរលកយក្សស៊ូណាមី ត្រូវបានភ្នាក់ងារគ្រប់គ្រងមហន្តរាយរបស់ឥណ្ឌនេស៊ី ប្រកាសឡើង បង្ករការភ្ញាក់ផ្អើលដល់ប្រទេសក្នុងតំបន់ កាលពីល្ងាចថ្ងៃអាទិត្យនេះ៕(CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation