ប្រទេសអេស្ប៉ាញបានបន្ទាបកម្រិតប្រកាសអាសន្នអំពីរលកកម្ដៅប៉ុន្តែសីតុណ្ហភាពឡើងខ្ពស់ត្រូវបានព្យាករថានៅតែអាចកើតមានពី៤០-៤២អង្សាសេ
| ព័ត៌មានអន្តរជាតិ
SHARE

អេស្ប៉ាញ ៖ កម្រិតនៃសីតុណ្ហភាពឡើងខ្ពស់ខ្លាំងនៅតែបន្តធ្វើឱ្យប៉ះពាល់ខ្លាំងនៅភាគខាងត្បូងនៃប្រទេស គិតរហូតមកដល់ថ្ងៃអាទិត្យ

ទីក្រុងCordobaដែល ជាទីក្រុងមួយនៅខេត្តAndalusia ភាគខាងត្បូងប្រទេសអេស្ប៉ាញ មានការកាសធាតុ អន្ទះអន្ទែង នៅក្រោមសីតុណ្ហភាពដែលលើសពី ៤០ អង្សាសេ (104 អង្សាហ្វារិនហៃ) ។

ការព្យាករកាលពីថ្ងៃអាទិត្យបានបញ្ជាក់ថា សីតុណ្ហភាពអាចធ្លាក់ចុះបន្តិច ប៉ុន្តែនៅតែក្តៅខ្លាំងដដែល។

ប្រពន្ធ័ព្រមានអាកាសធាតុក្នុងប្រទេសអេស្ប៉ាញបានបន្ថយពីសញ្ញាពណ៌ "ក្រហម" ទៅ "ពណ៌ទឹកក្រូច" សម្រាប់ផ្នែកធំ ៗ នៃភាគខាងត្បូង ប៉ុន្តែកម្រិតកម្តៅដ៏ខ្ពស់បែបនេះ នៅតែស្ថិតក្នុងកម្រិត ៤០ ទៅ ៤២ អង្សាសេដដែល។(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation