​សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជំនួបផ្តល់ដំបូន្មានដល់ប្រតិភូកីឡាកម្ពុជា មុននឹងទៅប្រកួតកីឡាអាស៊ានហ្គេម លើកទី ១៨ នៅឥណ្ឌូណេស៊ី
| ព័ត៌មានជាតិ
SHARE

ខាងក្រោមនេះជា​សម្រង់ប្រសាសន៍សំខាន់ៗសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនឹងប្រតិភូកីឡាសរុបជាង ៧០នាក់​ មុននឹងពួកគាត់ចាកចេញទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូណេស៊ី ៖
- សម្តេចតេជោ ៖ នយោបាយគ្មានស្តង់ដារអន្តរជាតិ មានតែកីឡាមួយគត់ដែលមានស្តង់ដារអន្តរជាតិ ។

- សម្តេចតេជោ ៖ មានទស្សនាវដ្ដីមួយនៅទីក្រុងវ៉ាស៊ីនតោនបានផ្សាយថា ការបោះឆ្នោតនៅកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានអត្រាអ្នកទៅបោះឆ្នោតច្រើនជាងគេ បន្ទាប់ពីប្រទេសបែលហ្ស៊ិក ។

- សម្តេចតេជោ ៖ ខ្ញុំនឹងបង្ហាញវត្តមាននៅអង្គការសហប្រជាជាតិនាពេលខាងមុខ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសតួកគី ។

- សម្តេចតេជោ ៖ មកដល់ពេលនេះគ្មានស្ថានទូតបរទេសណាមួយដកចេញពីកម្ពុជាទេ គេនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ។

- សម្តេចតេជោ ៖ គណបក្សប្រជាជនកម្ពុជានៅតែទទួលបានការស្រលាញ់គាំទ្រពីប្រជាជនច្រើនលើសលុប ដោយសារតែយើងបាននៅរួមសុខរួមទុក្ខជាមួយប្រជាជន ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation