ទឹកជំនន់ទន្លេមេគង្គក្រោមកំពុងរងការគម្រាមកំហែងស្រុកពារាំង ខេត្តព្រៃវែង
| ព័ត៌មានជាតិ
SHARE

ព្រៃវែង៖ ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ទំនប់អាងទឹកកញ្ចំ ស្ថិតក្នុងឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង កំពុងរងការគម្រាមកំហែងដោយទឹកជំនន់ទន្លេមេគង្គក្រោម ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង កំពុងអន្តរាគមន៍ទប់ទល់នឹងការហូរច្រោះ ។

សូមជម្រាបដែរថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្រោម (អ្នកលឿង) បានបន្តកើនឡើងដល់កម្ពស់ ៦,៦៦ ម ខណៈកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន មានកម្ពស់ ៧,៥០ ម ។ ទឹកបានលិចចូលតាមបណ្តាព្រែក អាងទឹក បឹងបួធម្មជាតិ និងផ្ទៃដីមួយចំនួន ដែលនៅតំបន់ទំនាបជាបន្តបន្ទាប់ ៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation