​ការពិនិត្យលើស្រ្តីជាម្តាយ ក្រោយការសម្រាល​ គឺជាកិច្ចការសំខាន់ ព្រោះវាមានអត្ថប្រយោជន៍ច្រើនយ៉ាង ចំពោះម្តាយ និងទារក
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ៖ ស្ត្រីគ្រប់រូបក្រោយសម្រាលបុត្ររួច ​តែងតែត្រូវបានណាត់ជួប ក្រោយសម្រាល នៅរយៈពេល១ខែកន្លះ។ គ្រូពេទ្យ កំណត់យកពេលវេលានេះ សម្រាប់ធ្វើការណាត់ជួប ដោយសារនេះ គឺជារយៈពេល ដែលរាងកាយ និងស្បូនស្ត្រី ត្រលប់មកសភាពដើមវិញ​។

យោងតាមគេហទំព័រហ្វេកប៊ុក របស់មន្ទីរពេទ្យកាល់ម៉ែត ចុះផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា មានគោលបំណងសំខាន់ៗចំនួន៥យ៉ាង នៃការពិនិត្យក្រោយសម្រាល៖
១) ពិនិត្យមើលស្នាមរបួស ដែលមានក្រោយពីសម្រាល ថាតើវាបានជាសះស្បើយល្អហើយ ឬនៅ?,
២) ពិនិត្យមើលសុដន់របស់ស្ត្រី ថាតើមានបញ្ហាអ្វី ឬអត់ នៅពេលដែលគាត់បំបៅដោះកូន (ឧទាហរណ៍៖ មានដុំទឹកដោះ ស្ទះរន្ធទឹកដោះ មានខ្ទុះដោះ)។
៣) ពិនិត្យមើលមាត់ស្បូន និងស្បូន ថាតើវាត្រលប់មកសភាពល្អ ដូចដើមវិញ ឬនៅ?
៤) វាជាពេលវេលាមួយ សម្រាប់ពិភាក្សាអំពីការពន្យារកំណើតផងដែរ ព្រោះនេះជារយៈពេល ដែលប្តីប្រពន្ធអាចរស់នៅជាមួយគ្នាវិញ ហើយតែងយល់ច្រឡំថា នេះជារយៈពេល ដែលគ្មានការបង្កកំណើតថ្មី ដែលតែងតែធ្វើឲ្យគាត់មានផ្ទៃពោះជាថ្មី ដោយគ្មានការគ្រោងទុកជាមុន។
និងទី៥) ពិនិត្យមើលអំពីសុខភាពរបស់ស្ត្រីផ្ទាល់ ថាតើគាត់បានសម្រាកគ្រប់គ្រាន់ ឬទេ និងបានញ៉ាំចំនីអាហារ ដែលល្អគ្រប់គ្រាន់ សម្រាប់ខ្លួនគាត់ និងកូនគាត់ហើយ ឬនៅ (ដោយបំបៅដោះ)។

ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យកាល់ម៉ែត បានផ្តល់ដំបូន្មានថា ស្ត្រីគ្រប់រូប ក្រោយពីសម្រាលរយៈពេល៦សប្តាហ៍ គួរតែមកពិគ្រោះពិនិត្យ ជាមួយវេជ្ជបណ្ឌិតជំនាញ ​ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាបាន នូវសុខុមាលភាពមាតា ក្រោយសម្រាល៕ (អត្ថបទ៖ សន ពិសិដ្ឋ​)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation