News Update: ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានងើបឡើងបន្តិចវិញ ខណៈខេត្តកំពង់ចាម បន្តស្រកចុះ - CNC News
News Update: ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានងើបឡើងបន្តិចវិញ ខណៈខេត្តកំពង់ចាម បន្តស្រកចុះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសនាព្រឹកថ្ងៃអាទិត្យនេះថា ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានងើបឡើងបន្តិចវិញ ខណៈខេត្តកំពង់ចាម បន្តស្រកចុះ។

ក្រសួងធនធានទឹក បញ្ជាក់យ៉ាងនេះថា មកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨ នេះ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គលើ៖
១- ទន្លេមេគង្គស្ទឹងត្រែង ទឹកមានកម្ពស់ ១០,៦០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម) ធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ កើនឡើង ០,១៤ ម។

២- ទន្លេមេគង្គក្រចេះ ទឹកមានកម្ពស់ ២១,៦២ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ ម) ធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ កើនឡើង ០,០៣ ម។

៣- ទន្លេមេគង្គកំពង់ចាម ទឹកមានកម្ពស់ ១៥,០៦ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម) បើធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ ស្រកចុះ ០,០៥ ម៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation