ទន្លេបាសាក់កោះខែលឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឲ្យដឹងថា ស្របពេលដែលទន្លេមេគង្គខេត្តស្ទឹងត្រែងនិងក្រចេះកើនឡើងវិញនោះ កម្ពស់ទឹកទន្លេបាសាក់កោះខែល បានកើនឡើងដល់កម្ពស់ ៧,៥៩ ដែលកម្ពស់នេះ ឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ០,១៩ ម៉ែត្រ។


យោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨​ បង្ហាញថា ថ្ងៃនេះ កម្ពស់ទឹកទន្លេនៅក្នុងប្រទេសកម្ពុជា ភាគច្រើន បានកើនឡើងដែលក្នុងនោះ ទន្លេមេគង្គស្ទឹងត្រែង,​ទន្លេមេគង្គក្រចេះ,​ទន្លេមេគង្គអ្នកលឿង,​ ទន្លេបាសាក់កខែល,​ទន្លេសាបព្រែក្តាមនិងបឹងទន្លេសាបកំពង់លួង។

ប៉ុន្តែទន្លេមេគង្គកំពង់ចាម បានស្រកចុះបើប្រៀបធៀបពីម្សិលមិញ​ ហើយទន្លេបាសាក់ចតុមុខ នៅទ្រឹងមិនមានការកើនឡើង។


ដោយឡែកតាមព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ០៦ ដល់០៨សីហា ទន្លេមេគង្គស្ទឹងត្រែង,​ទន្លេមេគង្គក្រចេះ នឹងបន្តស្រកចុះ ខណៈដែលទន្លេមេគង្គកំពង់ចាម នឹងបន្តកើនឡើងនៅថ្ងៃស្អែក ហើយនឹងស្រក់ចុះ នៅថ្ងៃទី ៧និង ៨ ខែសីហា​ ហើយទន្លេបាសាក់ចតុមុខនឹងបន្តកើននៅខេត្តស្អែកដូចទន្លេមេគង្គកំពង់ចាមដែរ ហើយបន្តនឹងកើតឡើងនៅថ្ងៃ៧សីហាទៀត មុននឹងស្រកចុះនៅថ្ងៃទី ៨ ខែសីហា។

តាមការព្យាករដដែលនេះ ទន្លេដទៃទៀត ដូចជា ទន្លេ​មេគង្គអ្នកលឿង,​ទន្លេ​បាសាក់កោះខែល និង និងទន្លេសាបព្រែកក្តាម គឺនៅទ្រឹងនាថ្ងៃស្អែក។ ប៉ុន្តែនឹងកើតឡើងនាថ្ងៃទី ៧ ខែសីហា៕ (អោម ចែតច័ន្ទណារ៉ា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation