សាខាកាកបាទក្រហមខេត្តរតនគិរី ផ្តល់អង្ករ៥០តោន និង មី១០០កេស ជូនសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង សម្រាប់បែងចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិទឹកជំនន់
| ព័ត៌មានជាតិ
SHARE

(រតនគិរី)៖ នាព្រឹក​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នេះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា អមដំណើដោយ ឯកឧត្តម លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពមួយចំនួនបាន នាំយកអំណោយ មនុស្សធម៌ជាស្បៀង និងសម្ភាររួមមាន អង្គរ ចំនួន ៥០ តោន និងមី ចំនួន ១០០ កេស ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងសម្រាប់ចាត់ចែង ជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ ដែលបានកំពុងទទួលរងផល ប៉ះពាល់ដោយទឹកជំនន់ក្នុងខេត្តស្ទឹងត្រែង។​


ឯកឧត្តម  ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលបាន រួមចំណែកជួយឧបត្ថម្ភគាំទ្រ ជួយដល់ជនរងគ្រោះដែលត្រូវកាជំនួយ និងការឧបត្ថម្ភនានា។

​តាមរយៈអំណោយទាំងនេះ សាខាកាកបាទក្រហមខេត្តស្ទឹងត្រែង នឹងចាត់ចែងផ្តល់ជូនជនរងគ្រោះឲ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍គ្រឹះទាំង ៧ប្រការ របស់ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម។​


គួរបញ្ជាក់ថាប្រជាពលរដ្ឋ​ដែល​រងគ្រោះ ធម្មជាតិដោយទឹកជំនន់ក្នុង ខេត្តស្ទឹងត្រែងគិតចាប់ពីថ្ងៃ២៤ដល់ថ្ងៃ២៨ខែកក្កដា ឆ្នាំ២០១៨មានមួយស្រុក គឺស្រុកសៀមប៉ាងស្មើនឹង៥​ឃុំរួមមាន ១- ឃុំព្រែកមាសមានភូមិចំនួន៦ភូមិ មានប្រជាពលរដ្ឋ១.០០០គ្រួសារក្នុងនោះ មានគ្រួសាររងផល ប៉ះពាល់ ចំនួន៣៦គ្រសារស្មើ នឹងចំនួនមនុស្ស១៧៤នាក់។ ២​- ឃុំសេកុង មាន៨ភូមិ​មានប្រជាពលរដ្ឋ១.២៩៩គ្រួសារក្នុងនោះ មានគ្រួសាររងផលប៉ះពាល់ ចំនួន១.២៩៩ គ្រួសារស្មើរនឹងមនុស្ស៦.៧៣៩នាក់។ ៣-ឃុំស្រែសំបូរ មាន៧ភូមិ មានប្រជាពលរដ្ឋ ១.៣២៣គ្រួសារ ក្នុងនោះមានគ្រួសាររងផលប៉ះពាល់ ៥៤៦គ្រួសារស្មើនឹងចំនួនមនុស្ស៣.៥២៦នាក់។៤- ឃុំសន្តិភាព មាន៦ភូមិមាន ប្រជាពលរដ្ឋ៨៤៤គ្រួសារ ក្នុងនោះគ្រួសារ រងផលប៉ះពាល់៤៤០គ្រួសារស្មើនឹងចំនួនមនុស្ស២.១៧៤នាក់។ ៥- ឃុំថ្មកែវ មាន៣ភូមិ មាន ប្រជាពលរដ្ឋ ៧៨៩គ្រួសារ ក្នុងនោះគ្រួសាររងផលប៉ះពាល់ចំនួន ៧៨៩ស្មើ នឹងចំនួនមនុស្ស៤។០១៧នាក់៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation