អាជ្ញាធររាជធានីភ្នំពេញអំពាវនាវ ៥ ចំណុចសម្រាប់ការធ្វើដំណើរតាមផ្លូវទន្លេស្របពេលដែលទឹកកំពុងឡើងខ្លាំង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ស្របពេលដែលមានការព្យាករណ៍ពីក្រសួងធនធានទឹកនៅក្នុងឆ្នាំ ២០១៨នេះ​ ទឹកទន្លេ នៅក្នុងប្រទេសកម្ពុជា នឹងកើនឡើងខ្ពស់បង្កទឹកជំនន់នោះ​នៅថ្ងៃសៅរ៍​នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ម្ចាស់ជលយាន ជលយានយន្តដឹកអ្នកដំណើរតាមផ្លូវទឹក ទាំងអស់ ត្រូវអនុវត្ត តាមវិធានការ មួយចំនួន ដើម្បីធានាសុខុមាលភាព និងសុវត្ថិភាពចរាចណ៍ផ្លូវទឹក នារដូវទឹកឡើង។

យោងតាមសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ៣ ខែសីហាដែល cnc ទើបទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា​ ដើម្បីធានាសុខមាលភាព​ សុវត្ថិភាពចរាចរណ៍តាមផ្លូវទឹក​ ក៏ដូចជាការពារការខូចខាតផលដំណាំនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនិងការបាក់ច្រាំងទន្លេ​ សាលារាជធានីភ្នំពេញសូមស្នើដល់ ម្ចាស់ជលយាននិង ជលយានយន្តគ្រប់ប្រភេទនិងម្ចាស់កំពង់ផែដ ត្រូវ​អនុវត្តនូវវិធានការ ៥ចំណុច៖

១​ ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពបានគ្រប់គ្រាន់ត្រូវមានពោងក្បូន​ ពោងកង​ អាវពោងគ្រប់ប្រភេទ ប្រដាប់ពន្លត់អគ្គីភ័យនៅលើគ្រប់ មធ្យោបាយ។


២ ពេលធ្វើចរាចរណ៍ចេញចូលក្នុងដែនទឹករាជធានីភ្នំពេញត្រូវបើកបន្ថយល្បឿននៅក្រោម ២០គីឡូម៉ែត្រក្នុងមួយម៉ោងនិងហាមបើក្បែរច្រាំងទន្លេដែលជាហេតុបណ្ដាលឲ្យបាក់ដីមាត់ច្រាំងទន្លេប៉ះពាល់ដល់ផលដំណាំនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

៣ មិនត្រូវផ្ទុកអ្នកដំណើរ ភ្ញៀវទេសចរទំនិញលើសចំណុះ។

៤ ការបើកបរពេលយប់ត្រូវមានភ្លើងបំភ្លឺឲ្យបានត្រឹមត្រូវ។

៥ ត្រូវរៀបចំផ្លូវឡើងចុះកំពង់ដចំលងឱ្យបានល្អស្អាតៗ មិន រអិលឬផុងស្រុត។


តាមរយៈសេចក្តី​ជូនដំណឹងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញជំនឿថា​ រាល់ម្ចាស់ជលយានគ្រប់ប្រភេទ.និងម្ចាស់កំពង់ដរនឹងអនុវត្តតាមការណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation