ពិធីទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ ១ ពីទំព័រ TripAdvisorដល់ប្រាសាទអង្គរវត្តកម្ពុជានឹងប្រារព្ធឡើងនៅថ្ងៃទី៩សីហា​ នៅមុខប្រាសាទអង្គរវត្ត
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ ក្រសួងទេសចរណ៍បានប្រកាសថា ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខមួយជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត ក្នុងគេហទំព័រ TripAdvisor។

សេចក្តី​ជូនដំណឹងរបស់ក្រសួងទេសចរណ៍ដែលចេញផ្សាយនាថ្ងៃទី ៣ ខែសីហាឆ្នាំ បានប្រកាសថា យោងតាមការដកស្រង់មតិរយៈពេល ១២ខែលើចំណាប់អារម្មណ៍និងទស្សនរបស់អ្នកទេសចររាប់លាននាក់ជុំវិញពិភពលោកកាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១៨ ទីភ្នាក់ងារប្រឹក្សាយោបល់ លើការធ្វើដំណើរ tripadvisor បានសម្រេចយកចំណាត់ថ្នាក់លេខ ១ ដល់ប្រាសាទអង្គរវត្តកម្ពុជា ជាសំណង់ ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតក្នុងចំណោមទីសំណង់ប្រវត្តិសាស្ត្រដល់ល្បីៗក្នុងពិភពលោក ចំនួន ២៥ សម្រាប់ឆ្នាំ 2018។

តាមរយៈសេចក្តី​ជូនដំណឹងដដែលនេះ ក្រសួងទេសចរណ៍បានបញ្ជាក់ថា​ នេះជាលើកទី ៥ហើយ ដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេសចរទូទាំងពិភពលោកបោះឆ្នោតគាំទ្រ​ ហើយកន្លងមកក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ១ ជាប់ៗគ្នា តាមរយៈគេហទំព័រល្បីៗផ្សេងៗទៀតជាច្រើននាពេលកន្លងមក។

ក្រសួងទេសចរណ៍បញ្ជាក់ថា​ ការទទួលបានជ័យជំនះជាប់ជាប់គ្នានេះ គឺជាមោទនភាពថ្មីមួយបន្ថែមទៀត របស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដែលប្រាសាទអង្គរវត្តទទួលបានការគាំទ្រពីបណ្ដាប្រជាជន ជុំវិញពិភពលោក។


ជាមួយគ្នានេះ ក្រសួងទេសចរណ៍វប្បធម៌ ដើម្បីអបអរសាទរមោទនភាពដ៏មានអត្ថន័យធំធេង​ ក៏ដូចជាបន្តធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀតក្រសួងនឹងសហការជាមួយអាជ្ញាធរអប្សរា​,​ អាញាធរខេត្តសៀមរាប និងភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ tripadvisor នឹងរៀបចំពិធីប្រគល់ពានរង្វាន់នេះ នៅក្រុងសៀមរាបដែល នឹងប្រារព្ធធ្វើឡើងនៅទីតាំងខាងមុខប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី ៩ ខែសីហាឆ្នាំ២០១៨ ខាងមុខ។

ជាមួយនឹងការបញ្ជាក់បែបនេះក្រសួងទេសចរណ៍បានអំពាវនាវ ដល់សាធារណជន ប្រជាពលរដ្ឋភ្ញៀវជាតិអន្តរជាតិ ស្ថាប័នពាក់ព័ន្ធ និងបណ្ដាក្រុមហ៊ុនឯកជនអញ្ជើញចូលរួមគាំទ្រ ឲ្យបានច្រើនកុះករនិងដោយសេរី៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation