មន្រ្តីមន្ទីរសាធារណៈកាលខេត្តរតនគិរីបានបង្ហាញពីលទ្ធផលពីការសម្រេចបានក្នុងរយៈ ៦ខែ ក្នុងឆ្នាំ ២០១៨នេះ
| ព័ត៌មានជាតិ
SHARE


(រតនគិរី)៖ លោក វ៉ា សាវុន ប្រធានការិយាល័យមន្ទីរសារធារណការខេត្តរតនគិរីបានប្រាប់ដល់ភ្នាក់ងារ CNC តាមទូរស័ព្ទរនារសៀលថ្ងៃទី ០៣ខែ សីហា ឆ្នាំ ២០១៨ ថារយៈពេល ៦ខែក្នុងឆ្នាំ២០១៨ កន្លងមកនេះមន្ទីសាធារណការបានធ្វើតាមផែនការរបស់រាជរដ្ឋាភិបាលសម្រេចបាននៅលទ្ធផលតាំងពីទីក្រុងរហូតដល់តំបន់ដាច់ស្រយាលទូទាំងខេត្ត។ទាក់ទិននឹងការសម្រេចលទ្ធផលក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ ២០១៨ នេះដែរ លោក ប្រធានការិយាល័យរូបនេះក៏បានបង្ហាញពីលទ្ធផលសរុបរបស់មន្ទីរសាធារណការសម្រចបាននិងកំពុងបន្ត៖


ការជួសជុលស្ថាបនាផ្លូវខេត្តលេខ ៣៧៨៩ ប្រវែង ៥.១០០ ម៉ែត្រ ទទឹង ៧ម៉ែត្រសម្រេចបាន ១០០%ក្នុងស្រុកអណ្ដូងមាស។
ការងារស្ថាបនា លូអ៊ុយ ប្រវែង ៣៥០ម៉ែត្រនៅលើផ្លូវក្រុងលេខ ៥០ សម្រេចបាន១០០% នៅក្នុងក្រុងបានលុង។
ការស្ថាបនាលូជ្រុងមុខពីរ បណ្ដោយ ៨.៦ ម៉ែត្រ ទទឹង៦.៩ ម៉ែតនៅលើផ្លូវចូលរមណីយដ្ឋានបឹងយក្សឡោមសម្រេចបាន ១០០%។
បើកការដ្ឋាននិងអនុវត្តន៍ការងារជួសជុលស្ថាបនាផ្លូវក្រាលកៅស៊ូផ្លូវខេត្តលេខ៣៧៨៩ប្រវែង ៤.៩៦០ ម៉ែត្រសម្រេចបាន ៣០ %នៅក្នុងស្រុកអណ្ដូងមាស។
ការងារបន្ទាន់ស្ថាបនាស្ពានថ្មីលូច្រុងមុខពីរ នៅឃុំក្របីជ្រុំ ស្រុកកូនមុំ បាន ៨៥% និងកំពុងត្រៀមបើកការដ្ឋានសាងសង់លូជ្រុងមុខពីរមួយទៀតនៅ ឃុំចាអ៊ុង ស្រុកអូរជុំ។
ការងារស្ថាបនាផ្លូវក្នុងចំនួន ៥ខ្សែ ប្រវែង ៦.០០០ម៉ែត្រសម្រេចបាន ៧០ %នៅក្នុងក្រុងបានលុង។
បើកការដ្ឋាន និងអនុវត្តន៍ការងារជូសជុលស្ថាបនាផ្លូវគ្រួសក្រហម ៣RK1ប្រវែង ៧៥០០ ម៉ែត្រ ទទឹង៧ម៉ែត្រសម្រេចបាន ១៥% នៅក្នុងស្រុកតាវែង។


អនុវត្តន៍ការងារថែទាំប្រចាំឆ្នាំ ២០១៨៖
-បានស្ថាបនាលូ ក្នុងក្រុងបានលុងតាមបណ្ដោយផ្លូវជាតិលេខ ៧៨ និងជូសជុលផ្លូវក្នុងក្រុងបានលុងទាំង ៨ ខ្សែផងដែរ។


គួរបញ្ជាក់ផងដែរថា ខេត្តរតនគិរីបច្ចុប្បន្នខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីខេត្តទៅស្រុកទាំង ៩នៅក្នុងខេត្ត ក៏ដូចពីស្រុកទៅភូមិឃុំគឺ មានការរីចម្រើនធ្វើឲ្យប្រជាពលរដ្ឋស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូនសម្ភារនិងកសិផលផ្សេងៗបានយ៉ាងរលូនដូចសព្វថ្ងៃនេះក៏ដោយសារប្រទេសកម្ពុជាមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕ ​(ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation