អភិបាលរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យត្រង់កន្លែងដែលបាក់ស្រុតផ្លូវនៅភូមិព្រែកតាគង់សង្កាត់ព្រែកតាសេក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ព្រឹកថ្ងៃ​សៅរ៍ ទី​០៤ ខែ​សីហា ឆ្នាំ​២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​ដឹកនាំ​មន្ទីរ​ជំនាញ និង​មន្ត្រី​ជំនាញ​រាជធានីភ្នំពេញ​ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ទីតាំងដែល​រងគ្រោះ​បាត់ស្រុតផ្លូវប្រវែង​ជាង​១០​ម៉្រែត​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ព្រែក​តាគង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ។​

ឯកឧត្ដម​អភិបាល​បាន​ណែនាំឱ្យមន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន និង​មន្ទីរ​ធនធាន​ទឹក​រាជធានីភ្នំពេញ សិក្សា​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការ​បាត់ស្រុតបន្ថែមទៀត ដោយ​យក​ថ្ម​មក​ចាក់ទប់​មាត់​ច្រាំងដែល​បាត់ស្រុត៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation