គ្រោះថ្នាក់ចរាចរណ៍ដ៏ធំលើកំណាត់ផ្លូវជាតិ ៤បណ្ដាលឲ្យយមានការកកស្ទះមួយសន្ទុះធំហើយ
| ព័ត៌មានជាតិ
SHARE

ព្រះសីហនុ៖ នៅវេលាម៉ោង​ ១០​និង៣០នាទី​ព្រឹក​ ថ្ងៃ​ទី​ ០៤​ ខែកក្កដា​ ឆ្នាំ​២០១៨​ នេះមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើងដោយខ្លួនឯង​ លើផ្លូវជាតិលេខ​ ៤​ ចំណុច​គីឡូម៉ែត្រ​លេខ​ ១៣៨-១៣៩​ ក្នុង​ភូមិ​ចំការហ្លួង​ ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្ត​ព្រះសីហនុ។

តាមការបញ្ជាក់ ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា​ គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តប៉ែនដឹកថ្ម​ ពណ៌​ស​ ម៉ាក​ហុីយ៉ុនដាយ​ ក្បាលរថយន្តពាក់​ស្លាក​លេខ​ ព្រះសីហនុ​ 3A-6795 បើក ពីក្រោយ​ពាក់​ឡានពាក់ស្លាក​លេខ​ 4A-3396 មានទិសដៅពីភ្នំពេញ​ ទៅខេត្តព្រះសីហនុ​ ដល់ចំណុចខាងលើបានបុកជាប់បង្កាន់ដៃស្ពាន​ បណ្តាលអោយកកស្ទះ​ ចរាចរណ៍​ ទាំង​ទៅ​ ​មកទាំងស្រុង។


ចំពោះ​មុខ​កំលាំង​ កងរាជអាវុធហត្ថ ស្នាក់កាសន្តិសុខ​ ៤០២​ សហការ​ជាមួយ​កំលាំងអធិការដ្ឋាននគរបាលស្រុកំពង់សីលានៅ​ការពារ​កន្លែង​កើតហេតុ​ កំពុង​រកវិធីទាញឡាន​ ឫស្ទួចឡានចេញពីលើផ្លូវ​ ដើម្បី​បញ្ជៀសឲ្យ​ចរាចរណ៍​ទៅបាន។


សូមបញ្ជាក់ថាមកដល់ម៉ោងនេះមិនទាន់ធ្វើចរាចរណ៍បាននៅឡើយនោះទេ៕ (អត្ថបទ៖ ប៉ៃសុឃីម )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation