អាវុធហត្ថខេត្តចុះកាប់បំផ្លាញដំនាំកញ្ឆាជិត១ពាន់ដើម នៅលើជួរភ្នំបាយ៉ង់កោ
| ព័ត៌មានជាតិ
SHARE

តាកែវ៖ លោកវេរៈសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធខេត្តតាកែវ បានដឹកនាំកំម្លាំងចុះបង្រ្កាប ដំណាំកញ្ឆាខុសច្បាប់ ស្ថិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨។


ក្នុងប្រតិបត្តិការនេះ កងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការ កាប់បំផ្លាញដើមកញ្ឆា និងដុតបំផ្លាញចោលនៅនិងកន្លែង ចំនួនជិត១ពាន់ដើម ស្មើនិង២៤រោង កាប់ទំលាយអាងស្តុបទឹកចំនួន២ និងដុតកំទេចទុយោទឹកបូមទឹក ២ខ្សែ ប្រហែល២០០មែត្រ។

នាឱកាសនោះលោកវរៈសេនីយ៌ឯក ង៉ែត ចាន់ធី បានអំពាវនាវ ដល់ប្រជាពលរដ្ឋបញ្ឈប់ការដាំដំណាំខុសច្បាប់នេះ ដោយងាកមកដំនាំរួមផ្សំផ្សេងៗ ដែលជាដំនាំស្របច្បាប់វិញ ដើម្បីទ្រទ្រង់ជីវភាពក្រុមគ្រួសារ។ បច្ចុប្បន្នកំម្លាំងជំនាញកំពុងធ្វើស្រាវជ្រាវស្វែងរកម្ចាស់ទីតាំង មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ឲ្យខានតែបាន៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation