ជិះម៉ូតូ​លឿនជ្រុល​ចង្កូត​បុក​គោយន្ត​ដឹក​ឫស្សី ពីក្រោយ ​ជង់ធ្លាយ​បំពង់កស្លាប់​ភ្លាមៗតាមផ្លូវជាតិ​លេខ​៦A
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​ដ៏រន្ធត់នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ខាងត្បូង​ប៉ុស្តិ៍​បាក់​ខែង ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានអោយដឹងថា បុរសរងគ្រោះ​ឈ្មោះ ផាត់ សុខ​លីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ថ្មី ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ជិះ​បើក​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1F-1857 ។

ប្រជាពលរដ្ឋ​ដែលបានឃើញ​ ហេតុការណ៍ផ្ទាល់បាននិយាយថា គោយន្ត​ដឹក​ឫស្សី​ពេញប្រៀប ជាមួយនឹង​ម៉ូតូ​រងគ្រោះ បាន​បើក​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង គោយន្ត​បើក​ពី​ខាងមុខ ម៉ូតូ​បើក​ពី​ខាងក្រោយ ខណៈ​មកដល់​ចំណុចកើតហេតុ សង្ស័យ​ម្ចាស់​ម៉ូតូ​រងគ្រោះ​ងងឹតមុខ មើលមិនឃើញ ឬ​ជាន់​ហ្វ្រាំង​មិនជា​ប់​យ៉ាងណា​នោះទេ បានជា​ជ្រុល​ចង្កូត​ទៅបុក​ពេញទំហឹង​ចូល​ចំ​ពីក្រោយ​ប្រលូញ​ឫស្សី បណ្តាល​ឲ្យ​មុត​ជុងត្រង់​បំពង់ក​ធ្លាយ​ទៅ​ម្ខាង​ដួល​ប្រកាច់​ស្លាប់​យ៉ាង​រន្ធត់ ៕ C(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation