អាជ្ញាធរបានកោះហៅជនជាតិចិន ដែលចាក់សំរាមបង្ហូរតាមទឹកមកព្រមានបន្ទាប់ពីមានកសររិះគន់លើបណ្តាញសង្គម
| ព័ត៌មានជាតិ
SHARE

ព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ដែលចាក់បង្ហូរសំរាមអោយហូរតាមទឹកភ្លៀងនៅម្តុំសណ្ឋាគារ New Golden Wealth ក្នុងសង្កាត់លេខ៤​ ក្រុងព្រះសីហនុ ផ្លូវទៅសាលាUME ត្រូវបានអាជ្ញាធរកោះហៅចូលខ្លួនទៅកាន់សាលាក្រុងព្រះសីហនុនាថ្ងៃទី៣សីហា២០១៨ ម្សិលមិញ។

នៅក្នុងការកោះហៅនេះអាជ្ញាធរខេត្តព្រះសីហនុបានធ្វើការផាកពិន័យទៅលើជនជាតិចិនរូបនេះ ជាប្រាក់តាមច្បាប់ និងបានអោយសរសេរកិច្ចសន្យាជាលាយលក្ខ័អក្សរទាំងភាសារខ្មែរនិងភាសាចិន សុំទោសជាសាធារណៈ ដោយបញ្ឈប់មិនអោយមានករណីនេះលើកក្រោយទៀតឡើយ។


គួរបញ្ជាក់ថា កាលពីថ្ងៃទី២សីហា២០១៨ ជនជាតិចិនរូបនេះបានកាយសំរាមបង្ហូរតាមទឹកភ្លៀងនៅម្តុំសណ្ឋាគារ New Golden Wealth សង្កាត់លេខ៤ក្រុងព្រះសីហនុ ផ្លូវទៅសាលាUME ហើយត្រូវបានទទួលការរិះគន់ពីមជ្ឈដ្ឋាននានាក្នុងខេត្តព្រះសីហនុ ៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation