ព័ត៌មានរូបភាព៖ ទស្សនាទិដ្ឋភាពកម្ពស់ទឹកទន្លេមេគង្គកំពង់ចាមនាថ្ងៃសៅរ៍នេះ និងជំនន់ទឹកភ្លៀងលិចក្រុងកំពង់ចាមកាលពីថ្ងៃម្សិលមិញ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ មកដល់ម៉ោង ៧ ព្រឹក ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានចាប់ផ្តើមស្រកចុះវិញហើយ មកនៅក្នុងកម្ពស់ ១៥,១ម បន្ទាប់ពីបានកើនឡើងអតិបរមាដល់កម្ពស់ ១៥,១២ ម កាលពីថ្ងៃម្សិលមិញ។

សូមបញ្ជាក់ផងដែរថា កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នរបស់ទន្លេមេគង្គក្នុងខេត្តកំពង់ចាម មានកម្ពស់ ១៥,២០ ម។

ខាងក្រោមនេះជាទិដ្ឋភាព កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមនាព្រឹកថ្ងៃសៅរ៍នេះ៖



សូមរំលឹកថា​ ភ្លៀងមួយមេក្នុងបរិមាណ ៣៣,៥ មម កាលពីល្ងាចថ្ងៃទី ០៣ ខែសីហាម្សុលមិញនេះ បានបង្កឱ្យមានជំនន់ទឹកភ្លៀងលិចលង់កំណាត់មួយខ្សែនៅតាមមាត់ទន្លេក្រុងកំពង់ចាម (ក្រោមស្ពានគីហ្សូណា)។ ការជន់លិចផ្លូវនេះ គឺដោយសារប្រព័ន្ធលូដោះទឹកក្នុងក្រុងទាំងអស់ត្រូវបានបិទ ខណៈទឹកទន្លេមេគង្គជន់ឡើងខ្លាំង ហើយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរខេត្ត ប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីបូមដោះជំនន់ទឹកភ្លៀងនេះ ទម្លាក់ចូលទន្លេអស់វិញហើយ។

សូមទស្សនារូបភាពខាងក្រោម នៃទិដ្ឋភាព ទឹកលិចក្នុងក្រុងកំពង់ចាម កាលពីថ្ងៃម្សិលមិញ៖




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation