ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងសាធារណការចុះពិនិត្យការស្ថាបនាផ្លូវលេខ៥៥ពីក្រុងពោធិ៍សាត់ទៅស្រុកវាលវែង

image

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៣ខែសីហាម្សិលមិញនេះ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួនបានចុះត្រួតពិនិត្យការស្ថាវនាផ្លូវលេខ៥៥ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវចូលរមណីយដ្ឋានឧកញ៉ាឃ្លាំងមឿងទៅកាន់ច្រកទ្វារព្រំដែនលេខ៥៦ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលម៉ៅការ ស្ថាបនា ដោយ ក្រុមហ៊ុនចិន។

នៅក្នុងឱកាសនោះឯកឧត្តម រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានជំរុញដល់ ក្រុមហ៊ុនម៉ៅការត្រូវខិតខំពន្លឿនក្នុងការស្ថាបនានិងប្រកប គុណភាពស្តង់ដារ។

ឯកឧត្តមបានឲ្យដឹងថា​ ផ្លវ លេខ៥៥នេះមានចម្ងាយ១៨០គីឡូម៉ែត្របច្ចុប្បន្នបានកំពុងស្ថាបនាជិតរួចរាល់ហើយ។ នៅពេលដែលផ្លូវមួយខ្សែនេះបានស្ថាបនារួចរាល់ហើយនោះប្រៀបដូច ជាសរសៃឈាមមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋយើង ជាពិសេសគឺបងប្អួនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍ សាត់ទាំងមូលក្នុងការដោះដូរទំនិញគ្នាជាមួយប្រទេស ថៃនៅពេលដែល ច្រកទ្វារព្រំដែនលេខ៥៦នេះក្លាយជាច្រកទ្វារព្រំដែនអន្តជាតិនោះ៕​ (អត្ថបទ៖ សេង ប៊ុនធឿន)