ទោះបីឆ្នាំ២០១៨នេះជាឆ្នាំបោះឆ្នោតក៏ដោយ ប៉ុន្តែការនាំចេញរបស់កម្ពុជានៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០១៨នេះ នៅតែបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា នៅឆមាសទី១ឆ្នាំ២០១៨នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារបរទេសមានកំណើនជិត១០%ធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។
ការនាំចេញរយៈពេល៦ខែនៅឆ្នាំនេះ គឺសម្រេចបានក្នុងទឹកប្រាក់ជាង៥.២០០លានដុល្លារ ក្នុងនោះការព្យាករអំពីកំណើននៃការនាំចេញរបស់កម្ពុជានៅតែមានសុទិដ្ឋិនិយមខ្ពស់សម្រាប់ឆមាសទី២ឆ្នាំនេះបន្ថែមទៀត។
សូមបញ្ជាក់ថា ទីផ្សារសំខាន់ៗរបស់ទំនិញកម្ពុជាមានដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន កាណាដា ចិន និងបណ្តាប្រទេសជាច្រើនទៀត៕ (CNC)