អភិបាលខេត្តនិងមន្ត្រីមន្ទីរ ជំនាញចុះពិនិត្យ​​ផ្លូវ លូដែលបង្កការកកស្ទះក្នុងក្រុងព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី ចំរុះរួម​មាន មន្ទីរសាធារណៈការណ៍ មន្ទីរបរិស្ថាន អាជ្ញាធរក្រុងនិងអាជ្ញាធមូលដ្ឋាន ភូមិសង្កាត់ បានចុះពិនិត្យផ្លូវលេខ៤០០និងផ្លូវលេខ៥០០និងប្រព័ន្ធលូផ្សេៗទៀតដែលបង្កការកកស្ទះទឹកហូមិនទាន់ពេលមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យមានទឹកដក់នៅផ្លូវនិងហូរចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ(តំបន់អូឈើទាល)។


​លោក​ ណុប ហេង ប្រធានមន្ទីរសាធារណៈការណ៍ខេត្តបានឲ្យដឹងថា ក្រោយពីមានភ្លៀងខ្លាំងម្តងៗបង្កឲ្យមានទឹកជន់លិចផ្លូវនេះដោយសារប្រព័ន្ធលូមួយចំនួកកស្ទះដោយសារសំរាម ហើយចំពោះមុខលោកបានយកគ្រឿងចក្រមកកាយដើម្បីរំដោះទឹកកុំឲ្យដក់លើផ្លូវជាបណ្តោះអាសន្នទម្រាំគម្រោង( ADB)​ធ្លាក់មកដល់។

​មានប្រសាសន៍ក្នុងការចុះពិនិត្យស្ថានភាពផ្លូវ លូជួបបញ្ហាកកស្ទះដោយជំនន់ទឹកភ្លៀង ឯ ឧ យន្ត មីន អភិបាលខេត្តព្រះសីហនុបានលើកឡើងថា អាជ្ញាធរខេត្តមានគម្រោងស្តាប្រព័ន្ធ ប្រឡាយ អូ លូ តាំងពីឆ្នាំ២០១៧និងចាប់អនុវត្តស្តានៅខែ៣ឆ្នាំ២០១៨មកម្លេះនិងកន្លែងមួយចំនួនដែលធ្លាប់ជនលិចនោះក៍បានល្អប្រសើហើយ។

ហើយនៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០១៨លោកបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលឡើងវិញនៅទីតាំងមួយចំនួនដែលបង្កការកកស្ទះនៅពេលមានភ្លៀងធ្លាក់ខ្លាំង ដើម្បីកែលំអនិងដោះស្រាយបានទាន់ពេលវេលា។នៅក្នុងឱកាសនោះ ឯ ឧ អភិបាលខេត្តក៍បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋចំពោះការស្ថាបនាផ្លូវមួយចំនួនក្នុងទីប្រជុំជនក្រុងមានការយឺតយាវគឺដោយសារបញ្ហាអាកាសធាតុ ព្រោះមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលជាង១ខែមកហើយទាំងនេះគឺជាបញ្ហា និងសូមបងប្អូនចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទើបការដំណើរការប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យផងដែរ។


សូមជំរាបថា កាលពីថ្ងៃម្សិលមិញ តំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ បានជន់លិចដោយជំនន់ទឹកភ្លៀង ក្រោយមានភ្លៀងធ្លាក់ខ្លាំង៕



អត្ថបទ ៖ ប៉ៃសុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation