​នៅថ្ងៃស្អែក គ.ជ.ប ចាប់ផ្តើមត្រួតពិនិត្យផ្ទៀងផ្ទាត់និងបូកសរុបលទ្ធផលបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានជូនដំណឹង ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិអន្តរជាតិថា នៅថ្ងៃសៅរ៍ ស្អែកនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប នឹងចាប់ផ្តើមធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី ៦។

សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានបញ្ជាក់ថា ធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ២ រសៀលថ្ងៃទី ០៤ ខែសីហា រហូតដល់ចប់រហូតដល់បញ្ចប់ស្ថាពរ ដែលការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបនេះធ្វើឡើងនៅសាលសន្និសីទគ.ជ.ប ដែលមានទីតាំងក្នុងបរិវេណក្រសួងមហាផ្ទៃ។

គ.ជ.ប បញ្ជាក់ថា ការត្រួតពិនិត្យផ្ទៀងផ្ទាត់នេះត្រូវបានចាត់តាំងជា ៤ ក្រុមរួមមាន ក្រុមសម្របសម្រួលថ្នាក់កណ្ដាល,ក្រុមទទួលសម្ភារៈឯកសារបោះឆ្នោត, ក្រុមកំណត់បែងចែកអាសនៈ, ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ។ ដោយឡែកក្រុមត្រួតពិនិត្យលើលទ្ធផលឡើងវិញត្រូវបានបែងចែកជា ៥ ក្រុមតូចទៀតដើម្បីជួយបំពេញការងារឲ្យកាន់តែមានប្រសិទ្ធិភាព៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation