បុរសម្នាក់បើករថយន្តដឹកទំនិញមួយគ្រឿងចូលទៅក្នុងផ្លូវថ្មើរជើងក្នុងទីក្រុងតូរ៉ុនតូ បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និង១៥នាក់រងរបួស - CNC News
បុរសម្នាក់បើករថយន្តដឹកទំនិញមួយគ្រឿងចូលទៅក្នុងផ្លូវថ្មើរជើងក្នុងទីក្រុងតូរ៉ុនតូ បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និង១៥នាក់រងរបួស
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលិសបាននិយាយថា កាលពីថ្ងៃច័ន្ទ មនុស្សចំនួន១០នាក់បានបាត់បង់ជីវិត និង១៥នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីបុរសម្នាក់បានបើករថយន្តដឹកទំនិញមួយគ្រឿងចូលទៅក្នុងផ្លូវសម្រាប់អ្នកថ្មើរជើងដែលស្ថិតនៅក្នុងទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា។


ហេតុការណ៍នេះបានកើតឡើងនៅមុនម៉ោង១និង៣០នាទីថ្ងៃត្រង់ ម៉ោងនៅក្នុងប្រទេសកាណាដា ខណៈដែលបុគ្គលិកជាច្រើននៅតាមការិយាល័យកំពុងសម្រាកអាហារថ្ងៃត្រង់។
ជនសង្ស័យត្រូវបានប៉ូលិសស្គាល់ឈ្មោះថា Alek Minassian និងមានអាយុ២៥ឆ្នាំ ហើយកំពុងត្រូវបានឃុំខ្លួន។


មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់នៅក្នុងទីក្រុងតូរ៉ុនតូ (Toronto) បានស្នើឲ្យអ្នកដែលបានឃើញហេតុការណ៍នោះចូលរួមផ្តល់ភ័ស្តុតាង និងបាននិយាយថា ការស៊ើបអង្កេតរយៈពេលវែងនឹងត្រូវបានធ្វើឡើង។
ស្របពេលជាមួយគ្នានោះ ប្រធានប៉ូលិសក្រុងបានប្រាប់សន្និសីទសារព័ត៌មានមួយថា ហេតុការណ៍នោះទំនងជាបង្កឡើងដោយចេតនា ប៉ុន្តែនៅមិនទាន់ដឹងមូលហេតុនៅឡើយទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation