លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែងអះអាងថា នគរបាលអន្តោប្រវេសន៍ប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ បំពេញតួនាទីបានល្អ !
| ព័ត៌មានជាតិ
SHARE

(ព្រៃវែង)៖ ​លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែងសរសេរតាមហ្វេសប៊ុកថា «ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាពណាស់ នៅពេលដែលបានជួប បានឃើញផ្ទាល់មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភាគច្រើន បានប្រើប្រាស់ពាក្យពេចន៍ និងកាយវិការ ប្រកបដោយក្រមសីលធម៌ល្អ ស័ក្តិ សមជាមន្ត្រីរាជការល្អ ក្នុងការបម្រើឲ្យប្រជាពល រដ្ឋ និងប្រទេសជាតិទាំងមូល»។

លោកបានបន្ដថា «ជាក់ស្តែងណាស់ ព្រឹកមិញនេះ ខ្ញុំបានធ្វើដំណើរទៅបរទេស ពេល នោះ ខ្ញុំបានឃើញ និងជួបផ្ទាល់ប្អូនស្រី ឡាយ ផានី ដែលមានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក ជា មន្ត្រីនគនរបាលអន្តោប្រវេសន៍ផ្តល់សេវាកម្ម ប្អូន ស្រី មានកាយវិការ និងពាក្យពេចន៍ល្អសមរម្យរួសរាយរាក់ទាក់ភ្ញៀវទូទៅ គួរឲ្យកោតសរសើរ និងយកគំរូតាមណាស់។


លោកបន្តទៀតថា «ពេលដល់វេនខ្ញុំ ក៏ដូចគ្នា នាងបំពេញការងារយ៉ាងរហ័សរហួន ដោយមិនបានគិតថា ស្គាល់ ឫមិនស្គាល់ខ្ញុំអីនោះទេ ពោលគឺ កាយវិការប្អូនរួសរាយរាក់ទាក់។ នេះហើយជាអ្វីដែលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិគ្រប់រូបចង់បាន។ មន្ត្រីដ៏ទៃទៀតក៏ប្រហែលគ្នា ហើយខ្ញុំជឿជាក់ថា ក៏មានមន្ត្រីបំរើការនៅព្រលានយន្តហោះអន្តរជាតិនេះជាច្រើនរូបទៀត ដែលល្អប្រសើរដូចប្អូនស្រី គ្រាន់តែខ្ញុំមិនបានជួបផ្ទាល់ប៉ុណ្ណោះ។ ស្ដាយដែរ ដែលខ្ញុំមិនអាចថតរូបច្រើនបានមកបង្ហាញជូន ដោយសារជាកន្លែងហាមឃាត់»។

លោកអំពាវនាវផងដែរថា «ឆ្លៀតឱកាសនេះដែរ ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំស្នើសុំឲ្យមន្ត្រីព្រលានយន្តហោះទាំងអស់ ដែលបានធ្វើល្អហើយសូមបន្តធ្វើល្អទៀត ហើយសំរាប់អ្នកមិនទាន់បានធ្វើល្អទេ សូមកែប្រែ និងធ្វើឲ្យបានល្អ ព្រោះនេះមិនមែនត្រឹមតែជាមុខមាត់កម្ពុជាយើងប៉ុណ្ណោះទេ វាក៏ជាមុខមាត់លើឆាកអន្តរ ជាតិផងដែរ ព្រោះព្រលានយន្តហោះអន្តរជាតិ មានទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិឆ្លងកាត់»៕ (គន្ធ តារាវិឆ័យ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation