សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវឱ្យពលរដ្ឋរងគ្រោះដោយទឹកជំនន់ត្រូវអនុវត្តជាប់ជានិច្ចនូវអនាម័យនិងប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ផ្សេងៗ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម ៖ ដើម្បីជាការឆ្លើយតបទៅនឹងការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិទឹកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ខែសីហាឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គឺបាននាំយកអំណោយមនុស្សធម៌កាកបាតក្រហមកម្ពុជាដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែងរងគ្រោះដោយទឹកជំនន់ ចំនួន១៥៤៨គ្រួសារ ដែលមកពីភូមិចំនួន៨ ស្ថិតនៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ត ជា សុផារ៉ា ឯកឧត្តម ហ៊ុន ណេង ឯកឧត្តម លន់ លឹមថៃ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមរួមទាំងថ្នាក់ដឹកនាំឃុំ/ស្រុក/ ខេត្ត និងកងកំលាំងប្រដាប់ទាំង៣ប្រភេទ។

នៅក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាតក្រហមកម្ពុជានាពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជាខេត្តកំពង់ចាមក៏បានសំណូមពរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាដាំទឹកឲ្យបានឆ្អិនមុនយកទៅបរិភោគ ហើយយើងក៏មិនដឹងថានៅក្នុងទឹកនោះមានផ្ទុកមេរោគអ្វីខ្លះនោះដែរ ជាពិសេសនៅពេលព្រឹកឡើងយើងត្រូវងើបដាំទឹកសម្រាប់ទុកឲ្យកូនចៅរបស់ខ្លួនបានហូប ដើម្បីកាត់បន្ថយអាត្រាចំណាយថវិការនៅក្នុងគ្រួសារ។

ជាងនេះទៅទៀតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានអំពាវនាវបន្ថែមទៀត គឺសូមឲ្យប្រជាពលរដ្ឋទាំងអស់ មុនពេលចេញចូលក្នុងផ្ទះទាំងពេលយប់ និងពេលថ្ងៃត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស ពីព្រោះនៅពេលទឹកឡើងសត្វអសិរពិសក៏វាឡើងមកតាមទឹកដែរ ដើម្បើធ្វើយ៉ាងណាកុំឲ្យសត្វអសិរពិសទាំងនោះមកចឹកកូនចៅយើង ដែលនឹងអាចបណ្តាគ្រោះថ្នាក់ដល់អាយុជីវិត។ ជាងនេះទៅទៀតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានសំណូមពរដល់ប្រជាពលរដ្ឋយត្រូវយកចិត្តទុកដាក់ចំពោះកូនចៅរបស់ខ្លួនដើម្បីជៀសវាងការស្លាប់បាត់បង់ជីវិតដោយការលង់ទឹក។ ហើយប្រសិនបើពុកម៉ែបងប្អូនដែលរងគ្រោះដោយទឹកជំនន់នាពេលនេះ ប្រសិនបើមានការឈឺដង្កាត់ណាមួយគឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យ។

អំណោយដែលត្រូវចែកជូនផ្ទាល់ដៃដល់គ្រួសាររងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ចំនួន១៥៤៨គ្រួសារនាពេលនេះគឺក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ឈុត ក្រណាត់ស១ដុំ រួមទាំថវិការ១ម៉ឺនរៀល។ ដោយឡែកនៅសល់ប្រជាពលរដ្ឋ១៩៥២គ្រួសារផ្សេងទៀត អជ្ញាធរខេត្ត និងសាខាកាកបាតក្រហមកម្ពុជាខេត្ត នឹងធ្វើការចែកជូនបន្តបន្ទាប់ទៀត ដោយក្នុងនោះ១គ្រួសារទទួលបាន ជាស្បៀង សំភារៈ និងថវិការ ជាងនោះទៅទៀតក៏មានការផ្តល់បន្ថែមជា តង់២០០សន្លឹក និងរទេះជនពិការចំនួន១០គ្រឿង។

សូមបញ្ជាក់ថាទឹកន្លេមេគង្គនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃទី០៣ខែសីហាឆ្នាំ២០១៨នេះទឹកទន្លេនៅតែបន្តកើនឡើងដល់កំពស់១៥,១២ម៉ែត្រ កៀកទៅនឹងចំណុចប្រកាសប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ។ ទន្ទឹមទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានបន្តកើនឡើងនេះ បានធ្វើឲ្យដំណាស្រូវចំនួន២៨៥ហិចតា និងដំណាំរួមផ្សំចំនួន២៦៥ហិចតាផ្សេងទៀតបានទទួលរងប៉ះពាល់ដោយទឹកទន្លេមេគង្គ ហើយផ្ទះប្រជាពលរដ្ឋចំនួន១៣, ៩៧៨ខ្នងផ្ទះបានលិច រួមទាំងការលិចលង់សាលារៀន មន្ទីរពេទ្យ វត្តអារាមជាច្រើនកន្លែងផ្សេងទៀតផងដែរនៅទូទាំងខេត្តកំពង់ចាម៕


អត្ថបទ ៖ ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation