កម្ពុជា នឹងមានរដ្ឋសភានីតិកាលទី ៦នាថ្ងៃទី១៩ កញ្ញា និង រាជរដ្ឋាភិបាលអាណតិ្តទី៦ នៅថ្ងៃទី ២០ កញ្ញា ឆ្នាំ២០១៨ខាងមុខ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខានៃរដ្ឋសភាអាណតិ្តទី៥បានមានប្រសាសន៍ប្រាប់ CNC ថាពិធីបើកសម័យប្រជុំរដ្ឋសភាដំបូងនីតិកាលទី៦ គ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៨។ហើយសមាជិកសភានីតិកាលទី៦ទាំង ១២៥ រូបគ្រោង នឹង ចូលស្បថកាន់តំណែងនៅមុខព្រះ​ភក្រ្តព្រះមហាក្សត្រក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃ១៩ ខែកញ្ញា ។

ឯកឧត្តមបានបន្តថា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលថ្មីអាណត្តិទី ៦ នឹងត្រូវបង្កើតជាផ្លូវការ ហើយនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នឹងមានពិធីចូលស្បថកាន់តំណែងនាយករដ្ឋមន្រ្តី ថ្មីនិងគណៈរដ្ឋមន្ត្រីថ្មី ដោយគណៈរដ្ឋមន្រ្តីអាណត្តិទី៦ នឹងបើកកិច្ចប្រជុំជាលើកដំបូងនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមរដ្ឋធម្មនុញ្ញ នាពេលបច្ចុប្បន្នរដ្ឋសភា បង្កើតគណៈកម្មធិការផ្សេងៗដែលចាំបាច់ ហើយរដ្ឋសភា និង ធើ្វការទៅតាម បទបញ្ជាផ្ទៃក្នុងរបស់ខ្លួន រីឯរាជរដ្ឋាភិបាល គឺជាគណៈរដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានដឹកនាំដោយនាយករដ្ឋមន្រី្តមួយរូប អមដោយឧបនាយករដ្ឋមន្រី្ត ព្រមទាំងទេសរដ្ឋមន្រី្ត រដ្ឋមន្រី្ត ជាសមាជិកសមាជិកា។

យោងតាមលទ្ធិផលនៃការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ជាគណបក្សនាំមុខគេ ដូចច្នេះសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសជាផ្លូវជាការថា ជាបេក្ខជននាយករដ្ឋមន្រី្ត អាណត្តិ ទី៦នៃគណបក្សនេះនឹង ក្លាយទៅជានាយករដ្ឋមន្រី្ត អាណតិ្តទី ៦ ចាប់ពីថ្ងៃទី ២០ កញ្ញា ខាងមុខនិង រាជរដ្ឋាភិបាលថី្មអាណត្តិទី ៦ ដែលនឹង ត្រូវដឹកនាំដោយសម្តេចតេជោ ហ៊ុន សែននោះ ត្រូវគ្រប់គ្រងដឹកនាំប្រទេស កម្ពុជា ទាំងនៅក្នុងផ្ទៃរាបជាតិ និង តំណាងកម្ពុជា នៅតាមស្ថាប័ន អន្តរជាតិនានា នៅលើពិភពលោក ដោយត្រូវអនុវត្តន៍តាម យ៉ាងខ្ជាប់ខ្ជួន នៅរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង អនុវត្តន៍ កម្មវិធីនយោបាយ របស់គណបក្សប្រជាជន កម្ពុជាតាម កិច្ចសន្យា នៅចំពោះ មុខ ប្រជាពលរដ្ឋម្ចាស់ឆ្នោត ពីឆ្នាំ នេះហូតដល់ឆ្នាំ ២០២៣ ដែលនឹង ត្រូវមានការបោះឆ្នោតអាណត្តិទី ៧ ដែលមានចែងយ៉ាងច្បាស់លាស់នៅក្នុងរដ្ឋធម្មនុញ្ញ៕



(អត្ថបទ៖ ខៀវ កូឡា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation