មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ៖ ស្រុកគោលដៅចំនួន៣ ត្រូវបានធ្វើយុទ្ធនាការចាក់វាក់សាំងការពារជំងឺអុតក្តាមក្នុងមានទឹកជំនន់
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ក្រុមការងារគ្រូពេទ្យ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំបានចុះចាក់វ៉ាក់សាំសត្វគោ ក្របី ជូនប្រជាពលរដ្ឋដែលជម្លៀសមករស់នៅទួលសុវត្ថិភាពក្នុងភូមិទួលវិហ៊ារ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបានចំនួន ២៣១ក្បាល ក្នុងនោះសត្វគោចំនួន១២៥ក្បាល និងក្របីចំនួន ១០៦ ក្បាល ។

ក្នុងឱកាសដឹកនាំដោយប្រតិបត្តិការនេះ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានមានប្រសាសន៍ថា នេះគឺជាយុទ្ធនាការមួយដើម្បីការពារ និងទប់កម្ងឺឆ្លងផ្សេងដល់សត្វគោ ក្របី របស់បងប្អូនប្រជាពលរដ្ឋ ពីព្រោះរដូវទឹកឡើង និងទឹកស្រកទៅវិញវាងាយ និងកើតជម្ងឺឆ្លង។

ជាមួយនឹងការលើកឡើងបែបនេះឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវសហការជាមួយមន្ត្រីគ្រប់លំដាប់ថ្នាក់ដោយត្រូវរាយការណ៍ជាបន្ទាន់នៅពេលសត្វពាហនៈកើតមានជម្ងឺដើម្បីក្រុមការងារចុះមកពិនិត្យ និងព្យាបាលជូន ក្នុងនោះក៏ត្រូវរស់នៅប្រុងប្រយ័ត្ន និងមានអនាម័យខ្ពស់។


បើតាមការបញ្ជាក់របស់លោក រី ដាវិន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានឲ្យដឹងថា ប្រតិបត្តិការចុះចាក់វ៉ាក់សាំងនេះគឺដើម្បីទប់ស្កាត់ការពារជំងឺអ៊ុតក្តាមក្នុងស្រុកគោលដៅ ចំនួន៣គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ ដោយស្រុកនីមួយៗមានក្រុមការងារប្រចាំការទទួលខុសត្រូវដាច់ពីគ្នា។ លោក រី ដាវិន បន្តថា នេះជាផែនការដែលការិយាល័យបានរៀបចំ ព្រោះពេលមានទឹកជំនន់កើតឡើង ចាប់ពីពេលទឹកឡើងហើយស្រកទៅវិញគឺមានមេរោគមួយចំនួនលើដី ឬវាលស្មៅដូច្នេះហើយទើបក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របីជូនប្រជាពលរដ្ឋជាមុនឲ្យហើយ។

ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងទៀតថា ក្រៅពីកិច្ចការ ចុះចាក់វ៉ាក់សាំង ក៏មានការងារសង្គ្រោះបន្ទាន់នៅពេលសត្វពាហនៈរបស់ប្រជាពលរដ្ឋដែលឈឺទៀតផង ដោយក្រុមការងារបានត្រៀមថ្នាំព្យាបាលភ្លាមៗដោយមិនគិតប្រាក់ទេ។


សូមជម្រាបថា គិតមកដល់ថ្ងៃទី៣ ខែសីហា នេះទឹកទន្លេមេគង្គនៅតែបន្តឡើងក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំដោយមានកម្ពស់១៥,១២ ម៉ែត្រ បើប្រៀបថ្ងៃម្សិលមិញខ្ពស់ជាង ០,១០ម៉ែត្រ ខណៈទឹកត្រូវប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នកម្ពស់ ១៥,២០ ម៉ែត្រ៕(អត្ថបទ៖ជិន សេងឡុង ត្បូងឃ្មុំ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation