News Update៖ទន្លេមេគង្គស្ទឹងត្រែង បន្តស្រកចុះទាបជាងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នវិញហើយ
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង​៖គិតត្រឹមម៉ោង ៦:​៣០ នាទីព្រឹកថ្ងៃទី ០៣ ខែសីហានេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១០,៤៧ ម គឺទាបជាងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នវិញហើយ ។

សូមជំរាបថា​ កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននៅទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៧០ ម ។

បើយោងតាមក្រសួង​ធនធានទឹក​បាន​បញ្ជាក់ថា ទន្លេមេគង្គលើនឹងបន្តស្រកចុះ តែទន្លេផ្សេងទៀតអាចកើនឡើងបន្តិច។

ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងកាលពីថ្ងៃ​ម្សិលមិញថា
ទឹកជំនន់នៅទន្លេមេគង្គលើ បានស្រកចុះនិងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែមទៀត។ហើយតាមការព្យាករណ៍ នៃថ្ងៃទី០៣ ខែសីហា កំពស់ទឹកសំរាប់ទន្លេមេគង្គស្ទឹងត្រែង នឹងអាចស្រក់មកនូវកំពស់ ១០,៥៣ម៉ែត្រ ដោយឡែកទន្លេ មេគង្គក្រចេះនឹងស្រក់ចុះមកក្នុងកំពស់ ២១,៦៥ម៉ែត្រ ខណៈដែលទន្លេមេគង្គខេត្តកំពង់ចាមទើបអាចបន្តកើនឡើង បន្តិចបន្ថែមទៀតមុននឹងចាប់ផ្ដើមស្រកនៅថ្ងៃទី០៤ ខែសីហា។

ជាមួយគ្នានេះក្រសួងធនធានទឹកនិងឧតុនិយមបញ្ជាក់ថាចំពោះទន្លេមេគង្គក្រោមទន្លេបាសាក់និងទន្លេសាបទឹកនឹងបន្តកើនឡើងសន្សឹមសន្សឹមក្នុងរយៈពេលមួយ ឬពីរថ្ងៃ បន្ថែមទៀត៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation