ព្រឹក​នេះ​ ទន្លេ​មេគង្គ​ខេត្តក្រចេះក៏បន្តស្រកចុះដូចខេត្តស្ទឹងត្រែងដែរ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ក្រសួងធនធានទឹកនិងឧត្តុនិយម​បសនប្រកាសថា​ គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ២១,៧២ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម) ។

សូមរំលឹកដែរថា នៅម៉ោង ៧ ព្រឹកថ្ងៃទី ០២ ម្សិលមិញនេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានកើនឡើងអតិបរមាដល់កម្ពស់ ២១,៨២ ម រួចក៏បានចាប់ផ្តើមស្រកចុះវិញ មកនៅក្នុងកម្ពស់ ២១,៧៩ ម នៅវេលាល្ងាចថ្ងៃដដែល ។

ស្របគ្នានេះ​ នាព្រឹកថ្ងៃទី ០៣ ខែសីហានេះដែរ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១០,៤៧ ម គឺទាបជាងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នវិញហើយ ។



បើយោងតាមក្រសួង​ធនធានទឹក​បាន​បញ្ជាក់ថា ទឹកជំនន់នៅទន្លេមេគង្គលើ បានស្រកចុះនិងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែមទៀត ប៉ុន្តែទន្លេមេគង្គក្រោម,​ទន្លេបាសាក់​ និងទន្លេសាបទឹកនឹងបន្តកើនឡើងសន្សឹមសន្សឹមក្នុងរយៈពេលពីរថ្ងៃបន្ថែមទៀត៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation