អ្នកដំណើរ៣៦នាក់ព្រលឹងចុងសក់ដោយសារថយន្តក្រុងក្រុមហ៊ុនរិទ្ធិមុន្នីរេចង្កូតធ្លាក់ផ្លូវជាតិលេខ៦
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ ប្រភពព័ត៍មានពីមន្ទីរព័ត៌មានខេត្តសៀមរាប​បានឲ្យដឹងថា កាលពីវេលាម៉េាង២៤និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ សីហា ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ ៦ត្រង់ចំណុចភូមិចក ឃុំសង្វើយស្រុកជីក្រែង ខេត្តសៀមរាប ។


សមត្ថកិច្ចជំនាញស្រុកជីក្រែងបានឲ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តក្រុងក្រុមហ៊ុនរិទ្ធមុន្នីពាក់ស្លាកលេខ ភ្នំពេញ3C.6855 ដឹកអ្នកដំណើរចេញពីខេត្តសៀមរាបឆ្ពោះទៅភ្នំពេញ ដោយមានអ្នកដំណើរជិះលើរថយន្តចំនួន ៣៦នាក់ លុះដល់ចំណុចកើតហេតុ បានគេចរថយន្តដឹកដំឡូងដែលបេីកបរស្របទិសគ្នាហេីយបានរេចង្កូតធ្លាក់ផ្លូវ ដោយខ្លួនឯងទៅខាងត្បូងផ្លូវ បណ្តាលឲ្យរងរបួសមនុស្សធ្ងន់ស្រាលចំនួន ៧នាក់ ក្នុងនោះស្រី៣នាក់ និងប្រុស៤ ដោយរងរបួសធ្ងន់ ២នាក់ប្រុសហេីយត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមន៍។

អ្វីដែលគួរឲ្យកត់សម្គាល់អ្នកបេីកបររថយន្តក្រុមហ៊ុនរិទ្ធិមុន្នីខាងលើនេះ ក្រេាយពីកេីតហេតុបានគេចខ្លួនបាត់ស្រមោលខណៈដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីឲ្យទទួលខុសត្រូវ ។


ចំណែក រថយន្តបង្កសមត្ថកិច្ចជំនាញកំពុងចាត់វិធានការយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប​ដើម្បីរងចាំភាគីក្រុមហ៊ុនមកដោះស្រាយ៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation