ពលរដ្ឋរស់នៅតាមចិញ្ចើមផ្លូវគេចពីទឹកជំនន់សំណូមពរដល់អ្នកបើរកបរឲ្យបន្ថយល្បឿន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ផ្តើមចេញពីទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានបន្តកើនឡើងជាប់ៗគ្នានាពេលនេះបានធ្វើឲ្យផ្លូវ ផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនបានរងការជន់លិច និងត្រូវបង្ខំចិត្តជំលាសខ្លួន ទ្រព្យសម្បិត្តិ និងសត្វពាហានៈ នៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន ដែលទីទួលសុវត្ថិភាពខ្លះជា វត្តអារាម សាលារៀន ផ្លូវជាដើម។


ជាមួយគ្នានេះបើតាមប្រជាពលរដ្ឋដែលជាគ្រួសាររងគ្រោះដោយទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម ដែលកំពុងរស់នៅតាមបណ្តោយចិញ្ចើមផ្លូវ១ខ្សែ ឆ្ពោះទៅកាន់រម្មណីយដ្ឋានភ្នំហាន់ជ័យស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមក៏បានសំណូមពរដល់អ្នកបើកបរទាំងឡាយទាំងម៉ូតូ រថយន្តតូចធំក្តីមេត្តាសូមបន្ថយល្បឿនព្រោះវាងាយបង្ករគ្រោះថ្នាក់ ហើយកាលពីពេលប៉ុន្មានឆ្នាំមុនក៏មានករណីថរយន្តបានបុកមនុស្ស និងសត្វគោក្របីរបស់ពួកគាត់ផងដែរ ខណៈពេលដែលពួកគាត់កំពុងរស់នៅតាមចិិញ្ចើមផ្លូវដែលជាទួលសុវត្ថិភាព។

 

ក្រឡេកមកក្នុងក្រុងកំពង់ចាមវិញគឺមកដល់ពេលនេះមិនទាន់មិនការរងផលប៉ះពាល់ដោយទឹកទន្លេមេគង្គនៅឡើយទេ គឺសង្កាត់ទាំង៤ក្នុងកក្រុងកំពង់ចាមមានសភាពប្រក្រតីធម្មតា ប៉ុន្តែប្រព័ន្ធទឹកលូក្នុងក្រុងកំពង់ចាមពិបាកហូរចូលទៅកាន់ទន្លេ ដូចនេះរដ្ឋបាលខេត្ត និងក្រុងកំពង់ចាមរូមទាំងមន្ទីរធនធានទឹកបានតំឡើងម៉ាស៊ីនកំលាំង៦៥សេសចំនួន២គ្រឿងនៅក្រោមស្ពានគីស្សូណា ក្រុងកំពង់ចាមដើម្បីបូមទឹកលូរំដោះចេញពីក្រុងកំពង់ចាម ចូលទៅក្នុងទន្លេវិញ ពីព្រោះកំពស់ទឹកទន្លេខ្ពស់ជាងប្រព័ន្ធលូនៅក្នុងក្រុងកំពង់ចាម។


គួរបញ្ជាក់ថាទឹកទន្លេមេគង្គនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃនេះបានឡើងដល់កំពស់១៥,០៤ម៉ែត្រ កៀកទៅនឹងចំណុចប្រកាសប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ ហើយបណ្តាបឹង ព្រែកនានានៅក្នុងខេត្តកំពង់ចាមទាំងនៅតំប់ខ្ពង់រាប និងតំបន់ទំនាបគឺបានលិចទាំងអស់៕

អត្ថបទ ៖ ហ៊ាង​ថាច​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation