បុរសពីរនាក់ដើរដាក់អន្ទាក់សត្វ ជាន់មីនផ្ទុះរងរបួសធ្ងន់ស្រាល
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យៈ បុរសពីរនាក់ដើរដាក់អន្ទាក់សត្វ ជាន់មីនផ្ទុះរងរបួសធ្ងន់ស្រាល គ្រាដែលដើរជាន់មីននៅចំរាក់ជួរភ្នំដងរ៉ែកស្ថិតក្នុងចន្លោះបង្គោលសីម៉ាលេខ ២៧.២៨ ភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។

ហេតុការណ៍នេះ បានបង្ករការភ្ញាក់ផ្អើលដល់បងប្អូនពលរដ្ឋដែលរស់នៅក្បែរនោះនៅវេលាម៉ោងប្រមាណ០១និង៤០នាទីរសៀលថ្ងៃទី០១ខែសីហាឆ្នាំ២០១៨។


លោក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែន៨១៥បានអោយដឹងនៅព្រឹកថ្ងៃទី០២ខែសីហានេះថា មានយុវជនចំនួនពីរនាក់បានដើរដាក់អន្ទាក់សត្វនៅតាមចំរាក់ភ្នំដងរ៉ែកដូចសព្វមួយដងដើម្បីរកម្ហូបផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ។តែចៃដន្យពួកគេបានដើរទៅជាន់ចំមីនដែលកប់ចោលយូរឆ្នាំតាំងពីសម័យសង្គ្រាមបណ្តាលអោយម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរបួសស្រាល។


លោកមេបញ្ជាការរូបនេះបន្តថា ក្រោយករណីផ្ទុះបងប្អូនអ្នកភូមិបាននាំគ្នាចូលទៅយកអ្នករងរបួសចេញពីកន្លែងកើតហេតុ រួចបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃ។ អ្នករងរបួសធ្ងន់មានឈ្មោះ អឿន នី ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិរំដួលចាស់ ឃុំអំពិល ស្រុក បន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ របួសដាច់ជើងទាំងសងខាង និងរបួសដាច់រហែកធ្ងន់ធ្ងរ ចំណែកម្នាក់ទៀតដែលរបួសស្រាលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។


ជុំវិញហេតុការណ៍នេះដែរលោក ឡុង សំណាង ក៏បានបញ្ជាក់ផងដែរថា ទីតាំងកើតហេតុខាងលើគឺជាភូមិសាស្ត្រគ្រោះថ្នាក់ ជាទីតាំងប្រទាញប្រទង់គ្នារវាងទព័រដ្ឋាភិបាលនិងទ័ពខ្មែរក្រហម។


ចំនុចនេះអាចសន្និដ្ឋានថាជាចំការមីន។ពលរដ្ឋជាច្រើននាក់មកហើយដែលតែងតែរងគ្រោះដោយសារតែមីននៅចំនុចនោះខ្លះស្លាប់ ខ្លះរបួសហើយពិការមកទល់សព្វថ្ងៃ។ តែដោយ បងប្អូនៅក្បែរនោះនៅតែប្រថុយប្រថាន បើទោះជាមានការហាមឃាត់ពីក្រុមសមត្ថកិច្ចយ៉ាងណាក៏ដោយ។

អត្ថបទ ៖ ប៊ុន ចាន់ថន 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation