សម្តេចតេជោ ពិតជាសប្បាយរីករាយ ពេលជនរួមជាតិរស់នៅសុខស្រួល ជាមួយនឹងស្នាមញញឹមគ្រប់ទីកន្លែង - CNC News
សម្តេចតេជោ ពិតជាសប្បាយរីករាយ ពេលជនរួមជាតិរស់នៅសុខស្រួល ជាមួយនឹងស្នាមញញឹមគ្រប់ទីកន្លែង
| ព័ត៌មានជាតិ
SHARE



ភ្នំពេញ៖ សម្តេចតេជោ មានប្រសាសន៍តាមហ្វេសបុកថា សម្តេចពិតជាសប្បាយរីករាយ នៅពេលដែលឃើញ ជនរួមជាតិរស់នៅសុខស្រួល ជាមួយនឹងស្នាមញញឹមគ្រប់ទីកន្លែង។

កាលពីម្សិល ខ្ញុំបានទៅសម្ពោធសណ្ឋាគារលំដាប់អន្តរជាតិនៅកោះរ៉ុង ដែលជាឆ្នេរមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។ សព្វថ្ងៃនេះ វិស័យទេសចរណ៍កំពុងរីកលូតលាស់ដែលបានផ្តល់ការងារ និងប្រាក់ចំណូលយ៉ាងសន្ឋឹកសន្ឋាប់សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

កម្ពុជាសន្តិភាព គឺកំពុងផ្តល់ឱកាសដល់វិនិយោគគិនជាតិ និងអន្តរជាតិចូលរួមកសាងប្រទេសដោយគ្មានការភ័យខ្លាច ហើយពលរដ្ឋកម្ពុជាក៏អាចធ្វើដំណើរទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានទាំងនោះកាន់តែងាយស្រួលទៀតផង។ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ខ្ញុំនឹងបន្តដឹកនាំប្រទេសជាតិយ៉ាងហោចណាស់២អាណត្តិទៅមុខទៀត។

សម្តេចបានអរគុណបងប្អូនជនរួមជាតិ ដែលបានផ្តល់នូវជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតជូនតែគណបក្សប្រជាជនតាំងពីដើមរហូតមក។ សម្តេចក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ចម្រុងចម្រើនក្នុងគ្រួសារ និងមានសំណាងល្អគ្រប់ៗគ្នា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation