មេបញ្ជាការកងរាជអាវុធហត្ថ កងកម្លាំងរាជអាវុធហត្ថត្រូវជៀសវាងពីបញ្ហាគ្រឿងញៀន និងត្រូវដកខ្លួនឲ្យឆ្ងាយពីបទល្មើសព្រៃឈើ
| ព័ត៌មានជាតិ
SHARE


(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី គីម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានក្រើនរំលឹកដល់កងកម្លាំងរាជអាវុធហត្ថខេត្តរតនគិរីទាំងអស់ត្រូវជៀសវាងពីបញ្ហាគ្រឿងញៀន និងត្រូវដកខ្លួនឲ្យឆ្ងាយពីបទល្មើសព្រៃឈើ ។

បើមិនដូច្នោះទេនឹងត្រូវកាត់ឈ្មោះចេញពីក្របខណ្ឌកងរាជអាវុធហត្ថយោងតាមប្រសាសន៍របស់នាយឧត្តមសេនីយ៏ សៅ សុខ អគ្គមេបញ្ជាការស្ដីទី និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចោលតែម្ដង ។

លោកឧត្តមសេនីយ៍ត្រី គីម រស្មី បានថ្លែងក្រើនរំលឹកបែបនេះ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ បំពាក់ឋានន្តរស័ក្ដិ និងផ្ដល់ប័ណ្ណសសើរដល់នាយ នាយរងកងរាជអាវុធហត្ថខេត្ត នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ ។

លោកឧត្តមសេនីយ៍ត្រី មានបន្ថែមទៀតថា កម្លាំងរាជអាវុធហត្ថ ត្រូវមានសា្មរតីគោរពបទបញ្ជាថ្នាក់លើ មានស្មារតីហ្វឹកហ្វឺនរៀនសូត្រ គ្រប់ជំនាញ ដែលពាក់ព័ន្ធមានស្មារតីអនុវត្តន៍សកម្មភាពរបស់បុគ្គលផ្ទាល់ សាមគ្គីផ្ទៃក្នុង និង កិច្ចសហប្រតិបត្តិការចូលរួមបង្រ្កាបបទ ល្មើសក្នុងសង្គម ចូលរួមបង្កបង្កើនផលការពារសន្តិ សុខ សណ្តាប់ធ្នាប់ និងថែរក្សាទ្រព្យសម្បត្តិ ជូនប្រជាពលរដ្ឋរស់នៅស្អាតស្អំ ខិតខំក សាងអង្គភាពឲ្យបានល្អ និងមានភាពស្នេហាជាតិពិតប្រាកដ ។


ទន្ទឹមនឹងនោះលោកឧត្តមសេនីយ៍ត្រី បានសំណូមពរដល់កងរាជអាវុធហត្ថខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ពីតួនាទី របស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីបន្ត វេនទៅថ្ងៃក្រោយចៀសវាងធ្វើកងកម្លាំងដើម្បីអំណាច ឬដើម្បីបុណ្យស័ក្តិ ។


គួរបញ្ជាក់ថា ក្នុងពិធីនោះមានការប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារដោយបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ២នាក់ ថ្នាក់វរសេនីយ៍ត្រី១នាក់ បំពាក់ឋានន្តរស័ក្តិ១០នាក់ ថ្នាក់វរសេនីយ៍ឯក១នាក់ ថ្នាក់អនុសេនីយ៍ត្រី៨នាក់ ថ្នាក់ពលបាលឯក១នាក់ និងផ្តល់ប័ណ្ណសសើរចំនួន៩នាក់ ទៀតពីកងរាជអាវុធហត្តលើផ្ទៃប្រទេស៕


(ប៉េស សារី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation