រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានធ្វើពិធីរៀបចំបួងសួងសុំសេចក្តីសុខចម្រើន
| ព័ត៌មានជាតិ
SHARE



(បន្ទាយមានជ័យ) ៖ ឯកឧត្តម សួន បវរ និងលោកជំទាវ រួមទាំងមន្ត្រីរាជាការទូទាំងខេត្ត បានធ្វើពិធីរៀបចំពិធីបួងសួងសុំសេចក្តីសុខចំរើនចំនួន ៤ទីតាំងព្រមគ្នា ដោយទីតាំងទី ១ រៀបចំធ្វើនៅមុខរូបសំណាកលោកតាឈួនសាលាខេត្ត ទីតាំងទី ២ នៅស្តូបព្រះកេស្វរៈ ដៃ៣២ ទីតាំងទី៣ នៅស្តូបលោកទំទាវគ្រប់លក្ខ័និងទីតាំងទី ៤ នៅមុខរូបសំណាក់ព្រះបាទជ័យវរ្ម័ន សួនមានជ័យ ដើម្បីសុំសេចក្តីសុខចម្រើននិងបំពេញនូវការសន្យាដែលបានបួងសួងសុំអោយពលរដ្ឋក្នុងខេត្តចូលរួមគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនឈ្នះដាច់យកបាន៦អាសន:។

នៅក្នុងពិធីបួងសួងនោះរដ្ឋបាលខេត្តបានដាក់ថ្វាយនូវគ្រឿងសក្ការនិងផ្កាភ្ញីជាច្រើនមុខរួមនឹងម្ហូបអាហារផងដែរ។ ការដាក់ថ្វាយបែបនេះគឺបង្ហាញថា សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូលនឹងទទួលបានភាពរីកចម្រើនបរិបូរណ៍ហូរហៀរសម្បូរសប្បាយក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនបតី តេជោ ហ៊ុន សែន ជាប្រធាន។


ឯកឧត្តម សួន បវរ បានលើកឡើងថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែទទួលបានការរីកចម្រើនខ្លាំងហើយកត្តារីកចម្រើនក៏អាស្រ័យលើប្រទេសជាតិមានសុខសន្តិភាព ហើយសុខសន្តិភាពគឺផ្តើមចេញពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានភាពប៉ិនប្រសប់និងឈ្លាស់វៃគឺ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ឆ្នើមរបស់កម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលជឿជាក់លើគណបក្សប្រជាជនព្រមទាំងផ្តល់ឱកាសអោយសម្តេចដឹកនាំប្រទេសបន្តទៀត។

ក្នុងពិធីបួងសួងសុំសេចក្តី នោះដែរឯកឧត្តមអភិបាលខេត្តក៍បាននាំអំណោយសារ៉ុងផ្តល់ជូនពលរដ្ឋចំនួន៣០០នាក់មានលោកយាយ លោកតា ម្នាក់មួយផងដែរ៕


អត្ថបទ៖ប៊ុន ចាន់ថន

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation