សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវដល់ពលរដ្ឋដែល ទឹកជន់លិចលំនៅដ្ឋាន ត្រូវប្រុងប្រយ័ត្ននិងរស់នៅប្រកបដោយអនាម័យ
| ព័ត៌មានជាតិ
SHARE

(ត្បូងឃ្មុំ) ៖ ប្រជាពលរដ្ឋចំនួន១៤៤២ គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ បានទទួល អំណោយមនុស្សធម៌ដោយផ្ទាល់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា។ ខណៈអំ ណោយទាំងនោះ គឺបន្ទាប់ពីប្រជាពលរដ្ឋទាំងនោះកំពុងត្រូវបានទឹកជនលិចលំនៅដ្ឋានរបស់ពួកគាត់ ដោយខ្លះត្រូវ ជម្លៀសមករស់នៅទីទួលសុវត្ថិភាពជាមួយសត្វពាហនៈរបស់ពួកគាត់ ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនៅក្នុងឳកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកឡើងថា យើងមិនអាចទប់ ស្កាត់រាល់ គ្រោះមហន្តរាយធម្មជាតិបានទេ ជាក់ស្តែងដូចជា ជំនន់ទឹកទន្លេមេគង្គនេះជាដើម ដូច្នេះមានការចែករំលែកនូវសុខទុកគ្នា តាមរយៈការផ្តល់ជំនួយមនុស្សធម៌នេះ ដើម្បីជាការរួមចំណែកជួយសំរាលទុកលំបាក់នាពេលនេះ។

ជាមួយនឹងការលើកឡើងបែននេះសម្តេចក៏បាន អំពាវដល់អាជ្ញាធរពាក់ព័ន្ធត្រូវចុះជាប់ជាប្រចាំជាមួយនឹងប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក់ ហើយត្រូវដោះស្រាយរាល់ បញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា ក្នុងនោះប្រជាទាំង អស់ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរស់នៅ ពេលទឹក កំពុងឡើង និ ពេលទឹកស្រកទៅវិញ ជាពិសេសត្រូវមានអណា ម័យមិនត្រូវបរិភោគទឹកមិនស្អាត់នោះទេ ព្រោះវាអាចកើតជំងឺ ឆ្លងផ្សេងៗ។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា​ ១ម៉ឺនរៀលទៀត​ ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សូមបញ្ជាក់ជូនថា​ ជាមួយនឹងការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន​ ១.៤៤២គ្រួសារ​ ខាងលើនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ សម្រាប់ធ្វើសកម្មភាពជាបន្តបន្ទាប់​ទៅតាមតំបន់គោលដៅរងគ្រោះ​សរុបចំនួន​ ១.០៥៨គ្រួសារ នូវ​ស្បៀង​ សម្ភារប្រើប្រាស់​ រួមមាន​ អង្ករ​ មី​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ តង់​ និងរទេះពិការ​។

បើតាមរបាយការរបស់ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨នេះខេត្តត្បូងឃ្មុំបាន ទទួលរងនូវគ្រោះមហន្តរាយធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ ទទួលរងផលប៉ះពាល់ផ្ទះចំនួន ១៣ខ្នង របើកដំបូលមួយខ្នង។

បាក់ច្រាំងទន្លេប្រវែង៤០០ម៉ែត្រជម្រៅ១០ម៉ែត្រ នៅស្រុកត្បូងឃ្មុំ ក្នុងឃុំទនលេបិត និងឃុំជីរោទិ៍១ ធ្វើឲ្យផ្ទះ៧ខ្នងត្រូវរំកិល ចេញទៅរកកន្លែងសុវត្ថិភាព ។ ប៉ះពាល់ដំណាំកសិផលក្នុង ស្រុកក្រូចឆ្មារ ដូចជាពោតប៉ះពាល់៩៨៦ ហិចតា ខូចខាត ៨៤៧ ហិចតា ដំណាំស្រូវប៉ះពាល់៣២០ ហិចតា ខូចខាត ២៤ ហិចតា ដំណាំដំឡូងមីប៉ះពាល់២៦ហិចតា ខុចខាតទាំងស្រុង ដំណាំ បន្លែបង្ការ ២៤ហិចតា ខូចខាតទាំង២៤ហិចតា ចំណែកស្រុកត្បូងឃ្មុំដំណាំប៉ះពាល់ ៦៤៨ ហិចតា ខូចខាត២១៨ ហិចតា និងបន្លែ៧ ហិចតាខូចខាត់ទាំង៧ហិចតា ។
ដោយឡែកនៅក្នុងស្រុកត្បូងឃ្មុំមានឃុំចំនួន៣ ដែលរង ផលប៉ះពាល់ដោយសារទឹកទន្លេមេគង្គ គឺឃុំជីរោទី១ ឃុំបឹងព្រួល និងឃុំទន្លេបិទ ដែលមានប្រជាពលរដ្ឋសរ៉ុបចំនួន ៦១០៩ គ្រួសារ ហើយត្រូវជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈមករស់នៅ បណ្តោះអាសន្នតាមទួលសុវត្ថិភាពចំនួន ១៤៤២ គ្រួសារ រួមជាមួយសត្វពាហនៈចំនួន១៩២២ក្បាល។

សូមជម្រាបថាគិតមកត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នេះទឹកទន្លេមេគង្គនៅតែបន្តឡើង ជិតដល់កម្រិតត្រូវប្រកាស អាសន្នហើយ ពោលគឺនៅថ្ងៃទី២នេះទឹកមានកម្ពស់ ១៥,០២ ម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ១៥,២០ម៉ែត្រ ។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា ។

ជាក់ស្តែង ក្នុងអំឡុងគ្រោះធម្មជាតិ ដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តស្ទឹងត្រែងជាដើម ក្នុងរយ:ពេលជិតកន្លះខែមកនេះ កាកបាទក្រហមកម្ពុជា បានចុះចែកនូវអំណោយជាស្បៀង សម្ភារៈផ្សេងៗទៀត ភ្លាមៗជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយទឹកជំនន់នេះ៕




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation